ផ្លូវការ!! អ្នកចាំទីដៃទី២ របស់ក្លឹប Barcelona Jasper Cillessen បានចូលរួមជាមួយក្លឹប Valencia ហើយ

23354
  • អ្នកចាំទីដៃទី២ Jasper Cillessen បានចាកចេញពីក្លឹប FC Barcelona ហើយ ដោយបានចូលរួមជាមួយនឹងក្លឹបក្រចៀវខ្មៅ Valencia សម្រាប់រដូវកាលថ្មី ២០៩/២០២០ នេះ ខណះការប្រកាសជាផ្លូវការនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ ។

    អ្នកចាំទីសញ្ជាតិហូឡង់ Jasper Cillessen ត្រូវបានលេចលឺពាក្យចចាមអារ៉ាមអំពីការចាកចេញរបស់គាត់ពីក្លឹប Barcelona យ៉ាងខ្លាំងនៅចុងបញ្ចប់រដូវកាល ២០១៨/២០១៩ នេះ ។ អ្នកចាំទីវ័យ ៣០ ឆ្នាំរូបនេះ ត្រូវបានគេរាយការណ៍ថាមិនសប្បាយចិត្តនឹងចំនួនពេលវេលាដែលគាត់បានលេងនៅក្នុងកីឡដ្ឋាន Camp Nou នោះទេ ហើយគាត់ចង់ចូលរួមជាមួយក្លឹបណាមួយដែលអាចធ្វើឱ្យគាត់នឹងក្លាយជាអ្នកចាំទីដៃទី១ ។ ខណះបច្ចុប្បន្ន Cillessen បានសម្រេចក្ដីស្រម៉ៃផ្ទេរទៅកាន់ក្លឹប Valencia ហើយ ក្រោយពីរួមរស់ជាមួយ Barca អស់ចំនួន ៣ រដូវកាល ។

    Jasper Cillessen បានចូលរួមជាមួយក្លិប Barcelona ពីក្លិប Ajax កាលពីឆ្នាំ ២០១៦ ក្នុងតម្លៃខ្លួន ១៥ លានអឺរ៉ូ ដោយចុះកុងត្រារយះពេលចំនួន ៥ ឆ្នាំ ។ នៅក្នុងក្លឹប Barcelona Cillessen គឺជាអ្នកចាំទីដៃទី២ ដែលតែងតែបង្ហាញវត្តមាននៅក្នុងពានរង្វាន់ Copa del Rey ប៉ុណ្ណោះ ។ បន្ទាបពីចូលរួមចំនួន ៣ ឆ្នាំ អ្នកចាំទីរូបនេះបង្ហាញខ្លួនបានត្រឹមតែ ៣២ ប្រកួតប៉ុណ្ណោះ ដោយបានឈ្នះពានក្របខ័ណ្ឌ Laliga ចំនួន ២ ដង , ពានរង្វាន់ Copa del Rey ២ លើក និងពាន Supercopa de Espana ចំនួន ១ ដង ជាមួយក្រុមអ្នកមានបុណ្យ FC Barcelona ៕

    ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី