បិសាចក្រហមកំពុងអន្ទង Arturo Vidal ពី Bayern Munich ដើម្បីជំនួស Fellaini

67310
  • កីឡាករជម្រើសជាតិឈីលី Arturo Vidal ត្រូវបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ Premier League នារដូវកាលនេះ។

    Image result for Arturo Vidal

    ជាមួយនឹងកីឡាករ Michael Carrick នឹងចូលនិវត្តន៍នារដូវកាលក្រោយ និង Marouane Fellaini មិនចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីណាមួយជាមួយលោក Jose Mourinho នោះទេដូខនេះគ្រូបង្វឹកសញ្ជាតិ ព័ទុយហ្គាល់ រូបនេះត្រូវការខ្សែបម្រើកណ្តាលបន្តែមទៀត ។

    Image result for Arturo Vidal

    លោក Mourinho ត្រូវបានគេរាយការណ៍ថាបានសំលឹងឃើញខ្សែប្រយុទ្ធរបស់ក្លឹប Bayern Munich ហើយក្រុម Man United បានត្រៀមលក្ខណៈរួចរាល់ហើយក្នុងការដេញថ្លៃក្នុងតម្លៃ ៥២,៥ លានផោនទៅឱ្យម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga ។

    Image result for Arturo Vidal

    ភ្នាក់ងារកីឡាកររូបនេះដែលក៏តំណាងឱ្យកីឡាករ Alexis Sanchez ផងដែរនោះបានមកដល់ប្រទេសអង់គ្លេសដើម្បីពិភាក្សាជាមួយក្លឹប បីសាចក្រហមនេះហើយ ។ Man United មានឆន្ទៈក្នុងការផ្តល់ឱ្យកីឡាករឈីលីនេះនូវកិច្ចសន្យារយៈពេល ៤ ឆ្នាំ ៕

    ដោយ៖ Dara Hunii

    ប្រភព :
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី