Silva បញ្ជាក់ថា រដូវកាល ២០១៩/២០ គឺជាឆ្នាំចុងក្រោយរបស់ខ្លួននៅ Man City ក្រោយរួមរស់ជាមួយគ្នា ១០ ឆ្នាំ

8073

កីឡាករ David Silva បានបញ្ជាក់ថា រដូវកាលក្រោយ (២០១៩/២០២០) នឹងក្លាយជារដូវកាលចុងក្រោយរបស់គាត់នៅក្នុងក្លឹប Manchester City ។ ខ្សែបម្រើកូនកាត់អេស្ប៉ាញ-ជប៉ុន រូបនេះកំពុងធ្វើដំណើរទៅកាន់រដូវកាលទី ១០ របស់ខ្លួនជាមួយនឹងជើងឯកក្របខ័ណ្ឌ Premier League ក្រោយផ្ទេរចេញពីក្លិប Valencia កាលពីឆ្នាំ ២០១០ ។

កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការជួយឱ្យក្លឹបមេឃខៀវ Manchester City ក្លាយទៅក្លឹបដ៏ល្អបំផុតមួយនៅទ្វីបអឺរ៉ុបនាបច្ចុប្បន្ន ហើយនេះបានសបញ្ជាក់យ៉ាងច្បាស់ថា ពេលវេលារបស់គាត់នៅក្នុងកីឡដ្ឋាន Etihad អាចនឹងត្រូវបានបញ្ចប់ ដោយបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League (លីគកំពូលអង់គ្លេស) ចំនួន ៤ ដង , ពាន FA Cup ចំនួន ២ លើក និងពានរង្វាន់ League Cups ចំនួន ៤ ដង ។

David Silva បានប្រាប់កាសែត Daily Mail ថា៖ ” នេះគឺជាពេលវេលាចុងក្រោយ ។ ១០ ឆ្នាំមកហើយសម្រាប់ខ្ញុំគឺគ្រប់គ្រាន់ វាគឺជាពេលវេលាល្អឥតខ្ចោះ ។ ដំបូងឡើយក្លឹបត្រូវបាននិយាយប្រហែលពីរឆ្នាំទៀត ប៉ុន្តែខ្ញុំបានសម្រេចចិត្តចុះហត្ថលេខាតែមួយឆ្នាំទៀតប៉ុណ្ណោះ ដូច្នេះខ្ញុំបានបញ្ចប់ក្នុងរយៈពេល ១០ ឆ្នាំ ។ វាបានបញ្ចប់វដ្តមួយ ។ វាជាតួលេខដ៏ល្អមួយ ខ្ញុំមិនអាចមើលឃើញខ្លួនឯងលេងទល់ជាមួយក្រុម Man City នៅក្នុងក្រុមផ្សេងទៀតទេ ដូច្នេះ ១០ ឆ្នាំ – នោះហើយជាអ្វី! ” ។

អតីតអ្នកឈ្នះពានរង្វាន់ FIFA World Cup រូបនេះបានបន្ថែមថា៖ ” ពេលនេះខ្ញុំមានគ្រួសារហើយ វាជារឿងអាទិភាព ។ ខ្ញុំចង់ចំណាយពេលច្រើនជាមួយក្រុមគ្រួសារ ខ្ញុំមានពេលមួយឆ្នាំទៀតនៅឯក្លឹប Manchester City ដូច្នេះយើងនឹងឃើញមានអ្វីកើតឡើងបន្ទាប់ពីនោះ ” ៕

ដោយ៖តារា

ប្រភព :
Goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី