Hacker ម្នាក់ប្រើតែកូនកុំព្យូទ័រតូចតម្លៃ ៣៥ ដុល្លារប៉ុណ្ណោះ បានធ្វើឱ្យ NASA វិលមុខមិនស្ទើរ

92581
  • អង្គការ NASA បានបង្ហាញឱ្យសាធារណជនដឹងថា ប្រព័ន្ធបណ្តាញ Network របស់ខ្លួនត្រូវបាន Hacker ម្នាក់ចូលលុកលុយ ។ Network ដែលត្រូវគេលុកលុយ គឺស្ថិតនៅផ្នែកបន្ទប់ពិសោធន៍ Jet Propulsion របស់ NASA ផ្ទាល់តែម្ដង ។ ការលុកលុយនេះដែរ ខាង Hacker បានប្រើប្រាស់កូនកុំព្យូទ័រតូចម៉ូដែល Raspberry Pi ដែលមានតម្លៃត្រឹមតែ ៣៥ ដុល្លារប៉ុណ្ណោះ ។

    Hacker ប្រើប្រាស់គណនីផ្ទៃក្នុងមួយ និងចូលទៅកាន់ Network រយៈពេលប្រមាណ ១០ ខែឯណោះ ។ ពេលស្ថិតនៅក្នុង Network នេះ Hacker នេះរូបនោះ បានធ្វើការស្វែងរកឯកសារចំនួន ២៣ សំណុំ ដែលមាន ២ សំណុំផ្ទុកនូវព័ត៌មានអំពីបេសកកម្មភពអង្គារនាពេលបច្ចុប្បន្ននេះ ។ Hacker រូបនេះបានលួចយកទិន្នន័យដែលមានទំហំប្រមាណ ៥០០ មេកាបៃ ។ ការលុកលុយនេះកើតមានឡើងតាំងពីខែមេសា ឆ្នាំ ២០១៨ មកម្ល៉េះ ហើយទើបតែពេលនេះ NASA បានចេញផ្សាយជាផ្លូវការ ឱ្យមហាជនបានដឹងប៉ុណ្ណោះ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី