Messi J របស់ថៃកំពុងធ្វើព្យុះធ្វើភ្លៀងនៅលីគកំពូលជប៉ុន

53584
  • Chanathip Songkrasin ខ្សែបម្រើឆ្នើមរបស់ក្រុម Muangthong United ដែលត្រូវបានក្រុម Consadole Sapporo លេងនៅលីគកំពូលជប៉ុនខ្ចីជើង១៨ខែ តាំងពីពាក់កណ្ដាលរដូវកាលមុន។

    Related image

    ការទៅលេងនៅជប៉ុននោះដែរ មានការវិភាគជាច្រើនចំពោះវត្តមានរបស់ Chanathip នេះ ថានឹងជោគជ័យ ត្បិតអីរូបគេជាកីឡាករមានសមត្ថភាពនៅតំបន់អាស៊ាន ហើយបានបង្ហាញខ្លួនជាប់រហូត។ ជាលទ្ធផលពាក់កណ្ដាលរដូវកាលមុនជាមួយក្រុមថ្មី Sapporo កីឡាករមាឌល្អិតម្នាក់នេះ មិនទាន់បានបង្ហាញអ្វីគួរឱ្យកត់សម្គាល់សម្រាប់អ្នកគាំទ្រនៅឡើយទេ ដោយបានត្រឹមដើរតួជាខ្សែបម្រើចែកបាល់កណ្ដាលម្នាក់ក្នុងក្រុម ហើយបានបញ្ចប់រដូវកាលមុននោះត្រឹមល្អបង្គួរប៉ុណ្ណោះ។

    Related image

    យ៉ាងណាមិញ សម្រាប់រដូវកាល២០១៨នេះវិញ ខ្សែបម្រើវ័យ២៤ឆ្នាំបានបង្ហាញឱ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងមែនទែន ក្រោយពីក្រុម Sapporo បានតែងតាំងគ្រូបង្វឹកថ្មីឈ្មោះថា Mihailo Petrović។ ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Urawa Red Diamonds បានធ្វើឱ្យកីឡាករពាក់អាវលេខ១៨ មានកម្លាំងចិត្ត និងបច្ចេកទេសកាន់តែខ្ពស់ឡើង។ តួយ៉ាងដូចជារដូវកាលមុន រូបគេបានត្រឹមចែកបាល់កណ្ដាលប៉ុណ្ណោះ ប៉ុន្តែរដូវកាលថ្មីនេះ ចង្វាក់លេងកាន់តែល្អជាងមុន ចែកបាល់កណ្ដាលហើយ ថែមទាំងជាអ្នកបង្កើតឱកាសរុញទៅមុខឱ្យតំបន់ប្រយុទ្ធថែមទៀត។

    Image result for chanathip songkrasin consadole sapporo

    ដោយនេះបានបញ្ជាក់ថា Chanathip កំពុងតែទទួលបានសមត្ថភាពនិងការរីកចម្រើនយ៉ាងពិតប្រាកដមួយក្នុងអាជីពបាល់ទាត់នៅលីគកំពូលជប៉ុន ក្នុងឆ្នាំចុងក្រោយរបស់គេនេះ។ មួយវិញទៀត វាក៏ជាចំណុចវិជ្ជមានមួយសម្រាប់ក្លឹបក្នុងការទិញផ្ដាច់កុងត្រាពី Muangthong យក Messi J របស់ថៃម្នាក់នេះដែរ។

    Image result for chanathip songkrasin consadole sapporo

    ចំណែកឯ Jay Bothroyd អតីតកីឡាករជម្រើសជាតិអង់គ្លេស ដែលជាមិត្តរួមក្រុមបានបង្ហាញចំណាប់អារម្មណ៍ចំពោះកីឡាករឆ្នើមបំផុតនៅអាស៊ានម្នាក់នេះដែរថា៖ “Chana ធ្វើបានល្អ គាត់លេងបានច្រើនប្រកួតរដូវកាលមុន ហើយខ្ញុំបានប្រាប់គាត់ថាប្រសិនបើគាត់ចង់ធ្វើបានល្អថែមទៀត គឺត្រូវរកគ្រាប់បាល់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមឱ្យបានច្រើន។ ដូចដែលយើងបានឃើញ រដូវកាលនេះ គាត់ពិតជាធ្វើបានមែន។ នេះជាចំណុចវិជ្ជមានមួយសម្រាប់កីឡាករ”។

    Image result for chanathip songkrasin consadole sapporo

    Chanathip Songkrasin ជាកីឡាករឆ្នើមម្នាក់របស់ប្រទេសថៃ ដោយលេងឱ្យជម្រើសជាតិក្រុមធំ ៤៤ប្រកួត រកគ្រាប់បាល់បាន៥គ្រាប់។ សម្រាប់ឈុត U23 វិញ រូបគេបង្ហាញខ្លួនដល់ទៅ៣០ប្រកួត រកបាន៧គ្រាប់ និងជួយក្រុមយុវជននេះឈ្នះមេដាយមាស ស៊ីហ្គេមបាន២ដងជាប់គ្នាផងដែរ៕

    តោះទស្សនាវិដេអូរបស់ Chanathip ទាំងអស់គ្នា៖

    ដោយ៖ Dara Hunii

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី