តារា K-Pop ស្រីស្អាត Sulli ចេញមកបកស្រាយរឿងនាងមិនដែលពាក់អាវក្នុង ដោយសារហេតុផលមួយ

68942
  • តារា K-Pop ស្រីស្អាតនាង Sulli ដែលជាអតីតសមាជិកក្រុមចម្រៀងកូរ៉េ F(x) មិនខានដែលអាចនិយាយបានថា នាងគឺជាស្រីស្អាតជាងគេប្រចាំក្រុម ប៉ុន្ដែគួរឱ្យស្ដាយនៅកំឡុងឆ្នាំ ២០១៥ នាងបានសម្រេចចិត្តដើរចេញពីក្រុមអស់រយះពេលជាង ៤ ឆ្នាំមកហើយ ។

    ថ្មីៗនេះតារាចម្រៀង Sulli បានចូលរួមកម្មវិធី «Night of Hate Comments» ដើម្បីទម្លាយពីមូលហេតុដែលនាងមិនចូលចិត្តពាក់អាវក្នុង (អាវទ្រនាប់) ដូចនារីដទៃ ក៏ព្រោះតែនាងមានបញ្ហារំលាយអាហារ ហើយការមិនពាក់អាវក្នុងជាផ្នែកមួយជួយសម្រួលដល់សុខភាពរបស់នាងឱ្យកាន់តែល្អប្រសើរ ។ មូលហេតុសំខាន់ម្យ៉ាងទៀត Sulli បានទម្លាយថា នាងចូលចិត្តធ្វើអ្វីដែលជាខ្លួននាង ពេលដែលមិនពាក់អាវក្នុងនាងមានអារម្មណ៍ថា ស្រួលខ្លួន ហើយឆាកជីវិតមានសេរីភាពខ្លាំងណាស់ ។ ថ្វីដ្បិតតែមានទស្សនិកជនជាច្រើនមិនសូវពេញចិត្ត ដោយពួកគេលើកឡើងថា អាក្រក់មើលអ៊ីចេះមួយអ៊ីចុះមួយ ក៏ដោយតែនេះជាសេរីភាព និង សេចក្ដីសុខផ្ទាល់ខ្លួនរបស់នាង ៕

    ដោយ៖ នីតា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី