ល្អ!! ក្លឹប អង្គរថាយហ្គឺរ សហការរួមគ្នាជាមួយក្លឹប គីរីដងរែក បង្កើតយុវជនអាយុក្រោម ១៨ ឆ្នាំ

20435
  • ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្លឹបបាល់ទាត់គីរីដងរែក ក្នុងការរួមបញ្ចូលគ្នាតែមួយដើម្បីបង្កើតក្រុមបាល់ទាត់យុវជនអាយុក្រោម ១៨ ឆ្នាំ ដោយបានប្រើប្រាស់ឈ្មោះថា “អង្គរថាយហ្គឺរគីរីដងរែកអាយុក្រោម ១៨ ឆ្នាំ” ។

    អង្គរថាយហ្គឺរគីរីដងរែកអាយុក្រោម ១៨ ឆ្នាំ បានចាប់ផ្តើមប្រមូលផ្តុំជាលើកដំបូងការពីថ្ងៃទី ២៥ ខែមិថុនា នេះ ដើម្បីត្រៀមចូលរួមយុទ្ធនាការការប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម ១៨ ឆ្នាំំ រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៩ ខាងមុខនេះ ។ ក្លឹបបាល់ទាត់គីរីដងរែក ដែលជាសាលាហឹ្វកហាត់បាល់ទាត់មួយនៅក្នុងខេត្តសៀមរាប ដែលសំបូរទៅដោយកីឡាករវ័យក្មេង និង មានទេពកោសល្យ ។ ជាក់ស្តែងកីឡាករអង្គរថាយហ្គឺរ ជាច្រើនដូចជាកីឡាករ ថន សីហា, ពេជ្រ សុវណ្ណាខេមរិន្ទ្រ , តាំង ពិសី , ហម បញ្ញា, លី វាសនា , ស៊ឹង ណារិទ្ធិ និង ឈង់ ប៊ុនណាត ធ្លាប់ជាថ្នាលយុវជនរបស់ក្លឹបបាល់ទាត់នេះផងដែរ ។

    តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូនេះ បើយោងតាមការបញ្ជាក់ពីវិបសាយផ្លូវការរបស់ក្លឹបអង្ករថាយហ្គឺរ បានឱ្យដឹងថា គឺដើម្បីបណ្តុះបណ្តាលយុវជនរបស់ក្លឹបឱ្យកាន់តែមានគុណភាព និង មានសមត្ថភាពដើម្បីក្លាយខ្លួនជាកីឡាករអាជីពនៅថ្ងៃអនាគត ។ លើសពីនេះទៅទៀតក្លឹបដែលមានមូលដ្ឋានខេត្តសៀមរាបមួយនេះក៏មានគម្រោងដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៏កីឡាករនៅក្នុងខេត្តនេះតាមរយៈការផ្តល់នូវចំណេះដឹង និង បទពិសោធន៍ដល់ក្លឹបបាល់ទាត់គីរីដងរែក នេះផងដែរ ៕

    ដោយ៖ តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី