ស្ងាត់មួយរយះធំ តារាហូលីវូដល្បីឈ្មោះនាង Lindsay Lohan នៅតែស្រស់ស្អាតដាច់គេដាច់ឯង

18139

កាលពីពេលថ្មីៗនេះ តារាសម្តែងហូលីវូដល្បីឈ្មោះនាង Lindsay Lohan បានបង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើលនៅក្នុងទីក្រុងកោះ Mykonos ប្រទេសក្រិច ដែលសម្រស់របស់នាងបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រ ។

ស្ថិតក្នុងរ៉ូបពណ៌ស្រស់ សម្រស់នាង Lindsay បានវ៉ាដាច់សម្រស់មនុស្សស្រីដទៃៗ ដែលឈរនៅក្បែរនាង ។ ដ្បិតថាបច្ចុប្បន្ននាងមានវ័យ ៣២ ឆ្នាំហើយក្តី តែសម្រស់នាង Lindsay នៅតែសម្បូរស្នេហ៍ ហើយបើទោះជាកន្លងមកនាងធ្លាប់មានរឿងច្រើនពាក់ព័ន្ធនឹងមុខជំនួញ តែនាងនៅតែអាចរក្សាសម្រស់បានយ៉ាងល្អ ៕

ដោយ៖ នីតា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី