ប្រធានាធិបតីអ៊ីរ៉ង់ ប្រកាសថ្កោលទោសដាច់អហង្ការជុំវិញការដាក់ទណ្ឌកម្មថ្មីទៀតលើប្រទេសខ្លួនពីសំណាក់សហរដ្ឋអាមេរិក

45075
  • ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី កាលពីថ្ងៃអង្គារនេះ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្មជាថ្មីប្រឆាំងទីក្រុងតេហេរ៉ង់ ពីសំណាក់សហរដ្ឋអាមេរិក ដោយចាត់ទុកថា វាបង្ហាញកាន់តែច្បាស់ពីភាពឡប់សតិរបស់សេតវិមាន ។

    កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ទីក្រុងវ៉ាស៊ីនតោនបានប្រកាសដាក់ទណ្ឌកម្មលើមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមិនណៃ និង មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើននាក់ ខណៈទណ្ឌកម្មលើរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ត្រូវបានគេរំពឹងថា នឹងចូលជាធរមាននៅចុងសប្ដាហ៍នេះ ហើយការទណ្ឌកម្មចុងក្រោយនេះបានកើតមានឡើងបន្ទាប់ពីអ៊ីរ៉ង់ បានបាញ់ទម្លាក់យន្ដហោះដ្រូនស៊ើបការណ៍អាមេរិកមួយគ្រឿងកាលពីសប្ដាហ៍មុន ។

    ជុំវិញបញ្ហានេះដែរ លោក ហាសាន់ រូហានី បាននិយាយថា ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់បានបង្ហាញថា សេតវិមានកាន់តែឡប់សតិ… ហើយទណ្ឌកម្មប្រឆាំងនឹងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក ខាមិនណៃ មិនមានប្រសិទ្ធិភាពអ្វីឡើយ ពីព្រោះលោកគ្មានទ្រព្យសម្បត្តិនៅក្រៅប្រទេស ហើយថា យុទ្ធសាស្ត្រអត់ធ្មត់របស់អ៊ីរ៉ង់មិនមានន័យថា យើងខ្លាចសហរដ្ឋអាមេរិកនោះទេ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី