តៃវ៉ាន់ បញ្ជាក់ថា យោធាចិន ចល័តក្បួននាវាដឹកយន្តហោះចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់

49957
  • យោធាចិន បានចល័តក្បួននាវាដឹកយន្តហោះចម្បាំង លីវណីង ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលខណ្ឌចែកដែនដីទាំងពីរ  នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិតៃវ៉ាន់ ។

    ប្រភពដដែលបន្តថា នាវាដឹកយន្តហោះចម្បាំងចិន លីវណីង ដែលអមដំណើរដោយនាវាយោធាចំនួន ០៥ គ្រឿងទៀត បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ អំឡុងពេលឆ្ពោះទៅកាន់កំពង់ផែទីក្រុង ហ្គីនតាវ នៅភាគខាងកើតប្រទេសចិន ។
    សូមរំលឹកផងដែរថា កាលពីប៉ុន្មានសប្តាហ៍មុន ក្បួននាវាដឹកយន្តហោះចម្បាំង លីវណីង ក៏បានចល័តឆ្លងកាត់ច្រកសមុទ្រ មីយ៉ាកុ របស់ជប៉ុន មុនចូលទៅក្បែរកោះហ្គាំរបស់សហរដ្ឋអាមេរិក ព្រមទាំងប្រទេសហ្វីលីពីន ហើយបន្តទៅតំបន់សមុទ្រចិនខាងត្បូង ដែលមានជម្លោះផងដែរ ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី