
អ្នកប្រដាល់កែងឆេះជង្គង់ហោះ ឡៅ ចន្ទ្រា នឹងឡើងសង្វៀនសងសឹក នឹងត្រាក់កាន នាថ្ងៃទី០១ ខែមេសា នេះ ក្នុងកម្មវិធី ISI PALM របស់ស្ថានីយ៍ទូរទស្សន៍ CNC ។
ចន្ទ្រា ធ្លាប់ចាញ់កីឡាករថៃរូបនេះដោយពិន្ទុម្តងហើយ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧។ ប៉ុន្តែយ៉ាងណា គេបង្ហាញជំហរមិនអស់ចិត្តនិងចង់សងសឹកម្ដងទៀត។ ចំណែក នឹងត្រាក់កានក៏ប្រកាសបើអាសង្ហារចង់សឹក ពេលណាក៏បានគេទទួលជានិច្ច។ប្រកួតនេះ នឹងក្លាយជាគូជក់ចិត្ត ត្បិតពួកគេទាំងពីរសុទ្ធតែបានត្រៀមខ្លួនយ៉ាងល្អ ៕
ដោយ៖ Dara Hunii