រថភ្លើងទៅមកព្រំដែនកម្ពុជា-ក្រុងបាងកក នឹងបើកដំណើរការនៅដើមខែក្រោយនេះហើយ

19321
  • ក្រុមហ៊ុនផ្លូវដែករដ្ឋនៃប្រទេសថៃ (SRT) បានប្រកាសថា សេវារថភ្លើងប្រចាំថ្ងៃថ្មីរវាងក្រុងបាងកក និងស្ថានីយបាន ក្លងលឹក  ក្នុងខេត្តស្រះកែវ (ជាប់ព្រំដែនកម្ពុជា) នឹងបើកដំណើរការនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០១៩ ខាងមុខនេះ ។ នេះបើតាមការចុះផ្សាយរបស់ Bangkok Post ។

    លោក Worawut Mala ប្រធានស្តីទីក្រុមហ៊ុន SRT បានថ្លែងឱ្យដឹងថា សេវារថភ្លើងនេះ គឺរត់ ៤ ជើងក្នុង ១ ថ្ងៃ (២ទៅ ២មក) ។ ក្នុងនោះ៖ រថភ្លើងដឹកអ្នកដំណើរ ១ គ្រឿងលេខ ២៧៥ នឹងចេញដំណើរពីក្រុងបាងកក នៅម៉ោង ៥:៥៥ នាទីព្រឹក ហើយមកដល់ស្ថានីយបាន ក្លងលឹក នៅម៉ោង ១១:១៧ នាទីព្រឹក ។
    -ចំណែករថភ្លើង១គ្រឿងទៀតលេខ២៧៩ នឹងចេញពីក្រុងបាងកកនៅម៉ោង ១:០៥ថ្ងៃត្រង់ ហើយមកដល់ស្ថានីយបានក្លងលឹកនៅម៉ោង ៥:២៧ល្ងាច ។
    -រថភ្លើងលេខ២៨០ នឹងចាកចេញពីស្ថានីយបានក្លងលឹក នៅម៉ោង ៦:៥៨នាទីព្រឹក ហើយទៅដល់ក្រុងបាងកកនៅម៉ោង ១២:០៥នាទី ។
    -រថភ្លើងលេខ ២៧៦ នឹងចាកចេញពីស្ថានីយបានក្លងលឹក នៅម៉ោង ១:៥៣ថ្ងៃត្រង់ ហើយទៅដល់ បាងកកនៅម៉ោង ៧:៤០នាទីយប់ ។

    លោក Worawut បន្តថា ថៃ និងកម្ពុជា បានចុះកិច្ចព្រមព្រៀងរួចមកហើយក្នុងការភ្ជាប់ប្រតិបត្តិការផ្លូវដែករវាងប្រទេសទាំង ២ ។ លោកបានព្យាករថា សេវារថភ្លើងថ្មីនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវថៃ និង បរទេស ដែលចង់ឆ្លងកាត់ព្រំដែន ៕

    ដោយ៖ រ៉ាយូ

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី