ទិវាម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ លើកទី៦ បន្ថែមអត្ថន័យថ្មីអបអរសាទរដំណើរឆ្ពោះទៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣

26573
  • ទិវាម៉ារ៉ាតុងអន្តរជាតិចក្រភពខ្មែរ លើកទី៦ ឆ្នាំ ២០១៩នេះ បន្ថែមអត្ថន័យថ្មី ក្នុងដំណើរឆ្ពោះទៅ ព្រឹត្តការណ៍ កីឡាស៊ីហ្គេម ឆ្នាំ ២០២៣ នៅកម្ពុជា នេះជាកាបញ្ជាក់របស់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ថ្លែងនៅក្នុងសន្និសីទសារពត៌មាន ទិវារត់ប្រណាំងអន្តរជាតិចក្រភពខ្មែរ ដែលគ្រោងនឹងធ្វើនាថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០១៩ នៅខេត្តសៀមរាប ។

    ឯកឧត្តម អគ្គលេខាធិការ បន្ថែមទៀតថា សម្រាប់ការចុះឈ្មោះចូលរួមពីកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិច្រើនជិត ២០០០ នាក់ ក្នុងនោះជាង ១០០០ នាក់ មកពី ៣៨ ប្រទេស ដែលអ្នកឈ្មោះរត់ម៉ារ៉ាតុង ៤២ គីឡូម៉ែត្រ មានចំនួនជាង ៦០០ នាក់, អ្នកចុះឈ្មោះរត់ ២១ គីឡូម៉ែត្រមានជាង ៥០០ នាក់ ហើយអ្នកចុះឈ្មោះច្រើនជាងគេគឺមកពីប្រទេសចិន ម៉ាឡេស៊ី និងជប៉ុន ។ ឯកឧត្តម បញ្ជាក់ទៀថា Full Marathon នេះមានចំនួនអ្នកចូលរួមត្រឹមចន្លោះពី ២០០០ នាក់ដល់ ៣០០០ នាក់ ប៉ុណ្ណោះ មិនទាន់ជោគជ័យដូច Haft Marathon នាខែធ្នូនោះទេ ដែលមានជាង ១ ម៉ឺននាក់ ។ ឯកឧត្តម រំពឹងថា ឆ្នាំនេះនឹងមានការកើនឡើងប្រមាណ ១០% ខណៈគណៈកម្មការរៀបចំការប្រកួតកំពុងខិតខំសម្រួលឲ្យកាន់តែមានគុណភាព នូវព្រឹត្តិការណ៍កីឡាទេសចរណ៍មួយនេះទទួលបានការទាក់ទាញកាន់តែល្អប្រសើរបន្ថែមទៀត ។

    ដោយឡែក លោក សែម ផល្លា នាយកគ្រប់គ្រងទិវាម៉ារ៉ាតុងនៅកម្ពុជា បានអំពាវនាវឲ្យមហាជននានា ជាពិសេស គឺអ្នករត់ប្រណាំងដែលជាជនជាតិខ្មែរចូលរួមចុះឈ្មោះឲ្យទាន់ពេលវេលា និងបានច្រើនកុះករ ដើម្បីធ្វើឲ្យទិវាអន្តរជាតិមួយនេះ ទទួលបានលទ្ធផលជាផ្លែផ្កា ក្នុងការស្វែងរកមូលនិធិជួយដល់កិច្ចការសង្គម និងមនុស្សធម៌ និងបង្កើនភ្ញៀវទេសចរណ៍ នៅរដូវធ្លាក់ភ្ញៀវទេសចរ ខណៈការបិទបញ្ជីឈប់ទទួលចុះឈ្មោះនឹងត្រូវបញ្ចប់ នាថ្ងៃទី១ ខែកក្កដា ខាងមុខឆាប់ៗនេះ ៕

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី