តើ សៀង ចន្ធា អាចលិចធ្លោដូច ស៊ិន កក្កដាបានទេនៅឆ្នាំនេះ?

18662
  • យុទ្ធនាការ ពានរង្វាន់ស្តេចប្រ៊ុយណេដែលលេងក្នុងកម្រិត U21 នឹងចូលមកដល់នាចុងខែមេសាខាងមុខ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាពុំទាន់បញ្ចេញឈ្មោះកីឡាករនៅឡើយ។ ក្នុងនោះ ខ្សែប្រយុទ្ធនៅតែជាបញ្ហាដែលភាគច្រើនត្រូវបានគេមើលឃើញថា នៅមានកម្រិតនៅឡើយ។

    Image result for សៀង ចន្ធា

    យ៉ាងណាក្តី យុវជន សៀង ចន្ធា ដែលត្រូវគេដាក់ឈ្មោះថាជា ចាន់ វឌ្ឍនាកា ទី២ ស្ថិតក្នុងជម្រើសមួយប្រសើរសម្រាប់តំណែងនេះ។ ចន្ធា ថ្វីបើមានអាយុទើប 16 ឆ្នាំ ប៉ុន្តែគេធ្លាប់លេងពានអន្តរជាតិជាច្រើនតាំងពី U15 U16 U18 និង U19 ។ ពិសេសគេជាម្ចាស់ស្បែកជើងមាសការប្រកួតយុវជនអាស៊ានអាយុក្រោម១៥ឆ្នាំ នៅថៃថែមទៀត។

    Image result for សៀង ចន្ធា

    ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ មានបច្ចេកទេសបញ្ចប់ទី និងការប៉ះទង្គិចយ៉ាងល្អនៅតំបន់ខាងលើ។ ក្នុងក្រុមជម្រើសជាតិ គេលេចធ្លោ និងយល់ចិត្តជាងគេជាមួយ ទៀត គឹមហេង ។ពានរង្វាន់ HBT 2018 ASEAN Youth នឹងធ្វើឡើងពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី៧ ខែឧសភា ដោយកម្ពុជា ស្ថិតនៅពូល B ជាមួយ សិង្ហបុរី និង ឡាវ ៕

    ដោយ៖ Dara Hunii

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី