Samsung នឹងធ្វើឱ្យ Galaxy A90 ក្លាយជាស្មាតហ្វូនសាកថ្មលឿនដាច់គេ ហើយក៏មានបំពាក់ 5G ផងដែរ

25464
  • ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung នឹងប្រកាសចេញស្មាតហ្វូនម៉ូដែល Galaxy A90 ដែលមានបំពាក់ដោយប្រព័ន្ធ 5G ដែលនឹងជាទូរសព្ទធុនកណ្ដាលដំបូងរបស់ក្រុមហ៊ុន Samsung ដែលប្រើប្រព័ន្ធបច្ចេកវិទ្យាជំនាន់ចុងក្រោយបំផុតនេះ ។

    ប្រភពពី OnLeaks ដែលជាកន្លែងចែករំលែកដំណឹងលេចធ្លាយគួរទុកចិត្តបានរាយការណ៍ថា ស្មាតហ្វូន Galaxy A90 នឹងមានបំពាក់ប្រភេទ 5G និងមានទ្រាំទ្រការសាកថ្មកម្លាំង ៤៥ វ៉ាត់ទៀតផង ។ ប្រសិនបើនេះជារឿងពិតមែន នោះស្មាតហ្វូននេះអាចសាកថ្មបានលឿនជាទូរស័ព្ទ Galaxy S10 5G ដែលមានថ្លៃតម្លៃ ដោយមានកម្លាំងសាកថ្មត្រឹមតែ ២៥ វ៉ាត់ប៉ុណ្ណោះ ។

    បើតាមប្រភពខាងលើបានឱ្យដឹងថា Samsung A90 នឹងមាន ២ ប្រភេទមួយមាន 5G មួយទៀតគ្មាន 5G ។ ទាំងពីរប្រភេទនេះប្រើបន្ទះឈីបអង្គប្រតិបត្តិការ Snapdragon 855, អេក្រង់ទំហំ ៦,៧ អ៊ីញ និងមានទ្រនាប់ស្កេនខ្ចៅដៃលើអេក្រង់ ។ ទាក់ទងនឹងកាមេរ៉ាវិញ លើប្រភេទទាំង ២ នេះ នឹងប្រើកាមេរ៉ា ៣ គ្រាប់ ដែលមានកាមេរ៉ាមេកម្រិត ៤៨ MP , ប្រភេទ 5G មានគួបផ្សំដោយកាមេរ៉ាកម្រិត ៨ MP និងទំហំ ៥ MP ហើយប្រភេទគ្មាន 5G នឹងមានអមដោយកាមេរ៉ាទំហំ ១២ MP និង ៥ MP ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី