
នរណាៗក៏ដឹងដែរថា Facebook ជាបណ្ដាញសង្គមធំជាងគេក្នុងលោកដោយគិតត្រឹមចុងឆ្នាំ ២០១៧ មានចំនួនអ្នកប្រើប្រាស់សកម្មប្រចាំខែ ២,១៣ ពាន់លាននាក់។ ក្រៅពី Facebook មានបណ្ដាញសង្គមជាច្រើនទៀតដែលមានអ្នកប្រើប្រាស់មិនតិចរយលាននាក់នោះទេ។ ថ្ងៃនេះគេហទំព័រ មើលផ្លើស៍ នឹងបង្ហាញពីបណ្ដាញសង្គមធំទាំង ៩ ដែលមានអ្នកលេងច្រើនបំផុតក្នុងលោក ៖
១. Facebook មានអ្នកប្រើប្រាស់ ២,១៣ ពាន់លាននាក់
២. Instagram មានអ្នកប្រើប្រាស់ ៨០០ លាននាក់
៣. Tumblr មានអ្នកប្រើប្រាស់ ៧៩៤ លាននាក់
៤. QZone មានអ្នកប្រើប្រាស់ ៥៦៨ លាននាក់
៥. Sina Weibo មានអ្នកប្រើប្រាស់ ៣៧៦ លាននាក់
៦. Twitter មានអ្នកប្រើប្រាស់ ៣៣០ លាននាក់
៧ . LinkedIn មានអ្នកប្រើប្រាស់ ២៦០ លាននាក់
៨. Snapchat មានអ្នកប្រើប្រាស់ ២៥៥ លាននាក់
៩. Vkontakte មានអ្នកប្រើប្រាស់ ៩៧ លាននាក់
ដោយ៖ តារា