
ប្រុសស្អាត Song Joong Ki ដែលជាតួប្រុសក្នុងរឿង “ម្ចាស់ព្រះអាទិត្យ” បានប្រកាសអំពីការដាក់ពាក្យលែងលះគ្នាជាមួយភរិយារបស់ខ្លួននាង Song Hye Kyo ដែលអ្នកគាំទ្រកម្ពុជាភាគច្រើនស្គាល់ថាជា ហាន់ជីអ៊ុន ហើយ ។ ស្របជាមួយគ្នានេះដែរ Song Hye Kyo ដែលជាភាគីភរិយាវិញក៏បានធ្វើសេចក្តីថ្លែងការណ៍ទទួលស្គាល់រឿងនេះផងដែរ តាមរយះអ្នកគ្រប់គ្រងរបស់នាង ។
ចំពោះមូលហេតុនៃការលែងលះវិញ គឺដោយសារតែភាគីទាំង ២ រស់នៅមិនចុះសម្រុងជាមួយគ្នាក្នុងការរស់នៅ ហើយមិនអាចសម្របខ្លួនជាមួយនឹងគ្នាបាន និង ពិតជាទទួលស្គាល់ថា ការលែងលះគ្នានេះគឺជាជម្រើសមួយដ៏ល្អបំផុត ។ ទោះជាបែបនេះក្តីជាចុងក្រោយ Song Joong Ki បានធ្វើការសុំទោសទៅដល់អ្នកគាំទ្រ និង សង្ឃឹមថា នេះគឺជាការលែងលះដ៏សមស្របមួយសម្រាប់រូបគេទាំង ២ ហើយសង្ឃឹមថា អ្នកគាំទ្រទាំងអស់នឹងមិនធ្វើឱ្យរឿងនេះកាន់តែធំបន្តទៀត ។
សូមរំលឹងឱ្យដឹងផងដែរថា គូស្វាមី-ភរិយាមួយគូរនេះបានបង្កាត់អារម្មណ៍ស្រឡាញ់គ្នា ក្រោយពេលថតជាតួឯកក្នុងរឿង “ម្ចាស់ព្រះអាទិត្យ” និង បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាកាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៧ កន្លងទៅនេះ ដែលទើបបានបានត្រឹម ២ ឆ្នាំប៉ុណ្ណោះ ៕
ដោយ៖ នីតា