ចាំបាច់អីទាស់តែសិចស៊ីនោះ ស្រីស្អាត ណាក់ ស្រីណា តែងខ្លួនសុភាពៗស្អាតយកមិនអស់ និងទាក់ចិត្តបុរសៗទៀត

20727
  • ចាប់តាំងពីចូលសិល្បៈមកគេកម្រឃើញស្រីស្អាត ណាក់ ស្រីណា តុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់សិចស៊ីឡើយ ។ ស្រីស្អាតរូបនេះធ្លាប់ទម្លាយការពិតប្រាប់ថា វាជាចំណូលចិត្តរបស់នាង ។ យ៉ាងណាមិញថ្មីៗនេះ ណាក់ ស្រីណា បានទៅលំហែរកាយនៅប្រទេសសិង្ហបុរី ប៉ុន្ដែនាងនៅតែជ្រើសរើសស្ទីលស្លៀកពាក់បែបសុភាពដដែល ។

    មានការលើកឡើងពីសំណាក់មហាជនថា ចាំបាច់អីតុបតែងខ្លួនបែបសិចស៊ីលេងតែស្ទីលសម្លៀកបំពាក់ដូច ណាក់ ស្រីណា ទៅស្អាតយកមិនអស់ ហើយទាក់ទាញទៀត ។ តែកន្លងមក ណាក់ ស្រីណា ធ្លាប់ប្រាប់ថា នាងមិនមានចំណូលចិត្តក្នុងការស្លៀកពាក់បែបសិចស៊ីទេ ព្រោះទម្រង់មុខរបស់នាងមិនស៊ីជាមួយនឹងការលេងស្ទីលបែបនេះ ។ ក្នុងនោះក៏មានការសរសើរថា ទម្រង់មុខរបស់ ណាក់ ស្រីណា ស្អាតបែបសុភាពដូចនេះសក្តិសមណាស់ដែលនាងជ្រើសរើសការតែងខ្លួនបែបសុភាពៗដូចនេះ ។ ជាពិសេសកាន់តែលេចធ្លោជាមួយសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ។

    ដោយសារសម្រស់ស្អាតបែបធម្មជាតិដូចនេះកាន់តែធ្វើឱ្យ ណាក់ ស្រីណា ទទួលបានការចាប់អារម្មណ៍ពីសំណាក់ម្ចាស់ផលិតកម្ម និង សម្អាងការនានា ។ បច្ចុប្បន្ននាងកំពុងតែមមាញឹកក្នុងការថតរឿងភាគឱ្យស្ថានីយទូរទស្សន៍ភីអិនអិនក្នុងតំណែងជាតួឯកទៀតផង ៕

    ដោយ៖ នីតា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី