
រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានថ្កោលទោសសហរដ្ឋអាមេរិក យ៉ាងដាច់អហង្កាចំពោះការបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសខ្លួន ដោយអះអាងថា ទណ្ឌកម្មមិនអាចធ្វើឱ្យខ្លួនឱនក្បាល ឬ ចុះញមនោះទេ ។
កាលពីថ្ងៃសុក្រសប្ដាហ៍មុន សេតវិមានបានសម្រេចចិត្តបន្តផ្ដល់សុពលភាពលើបទបញ្ជាប្រតិបត្តិចំនួន ៦ ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង ជុំវិញការអភិវឌ្ឍមីស៊ីល និង អាវុធនុយក្លេអ៊ែរ ។ ប្រតិកម្មខ្លាំងៗខាងលើ ធ្វើឡើងដោយក្រសួងការបរទេសកូរ៉េខាងជើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃពុធនេះ ខណៈទាំងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ទើបតែអះអាងពីទំនាក់ទំនងរវាងលោក ត្រាំ និងលោក គីម ៕
ដោយ៖ សំណាង