ប្រធានាធិបតីកូរ៉េខាងត្បូង៖ មន្រ្តីអាមេរិកនិងកូរ៉េខាងជើង កំពុងជជែកគ្នាជាសម្ងាត់ដើម្បីរៀបចំជំនួបកំពូលលើកទី៣

25390
  • ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន កាលពីថ្ងៃពុធនេះ បានបង្ហើបពីការជជែកជាសំងាត់រវាងមន្ត្រីរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ជុំវិញការរៀបជំនួបកំពូលរវាងមេដឹកនាំប្រទេសទំាងពីរជាលើកទីបី ។

    លោក មូន ចេអ៊ីន បានលើកឡើងថា អាមេរិកក៏បានស្នើទៅកាន់កូរ៉េខាងជើង ដើម្បីរៀបចំជំនួបថ្នាក់ក្រុមការងារផងដែរ  ខណៈភាគីទាំងពីរមិនបានជួបគ្នាច្រើនខែមកហើយ ជាពិសេសក្រោយជំនួបបរាជ័យនៅប្រទេសវៀតណាមមក ។ ប៉ុន្តែលោក មូន មិនបញ្ជាក់ទេថា លទ្ធផលនៃការជជែកជាសម្ងាត់នេះ មានលទ្ធផលយ៉ាងណានោះឡើយ ។

    បច្ចុប្បន្ន ដ្បិតមិនបានជួបមុខគ្នាផ្លូវការមែន តែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឆ្លើយឆ្លងគ្នាតាមរយៈសំបុត្រ ។ សម្រាប់លោក មូន ការផ្លាស់ប្ដូរសំបុត្រនេះ ជាការរក្សាឆន្ទៈក្នុងការបន្តកិច្ចសន្ទនារវាងអាមេរិក និងកូរ៉េខាងជើង ។ លោក មូន ចេអ៊ីន ផ្ទាល់ក៏កំពុងស្វែងរកឱកាសដើម្បីជួបចរចាជាមួយលោក គីម ជាលើកទី ៤ ដែរ ប៉ុន្តែមិនទាន់មានការឆ្លើយតបអ្វីពីមេដឹកនាំកូរ៉េខាងជើង នៅឡើយទេ ៕

    ដោយ៖ រ៉ាយូ

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី