លោក ត្រាំ អះអាងថា សហរដ្ឋអាមេរិកនឹងដំឡើងពន្ធបន្ថែមទៀតលើចិន បើសិនមិនអាចសម្រេចបានកិច្ចព្រមព្រៀង

21358
  • ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធនេះ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងដំឡើងពន្ធបន្ថែមទៀតលើផលិតផលនាំចូលពីប្រទេសចិន បើសិនជាលោកមិនអាចសម្រេចបានកិច្ចព្រមព្រៀងជាមួយសមភាគីចិន លោក ស៊ី ជិនពីង ទេនោះ ។

    លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា លោកនឹងដំឡើងពន្ធបន្ថែមលើចិន បើសិនជាកិច្ចចរចាមិនដំណើរការណ៍ទៅមុខ ហើយបើសិនជាយើងមិនអាចសម្រេចបានកិច្ចព្រមព្រៀងណាមួយទេនោះ ។ លោក ត្រាំ បន្ថែមថា បើសិនជាទីក្រុងវ៉ាស៊ីនតោន និងចិន មិនអាចឈានដល់កិច្ចព្រមព្រៀង នោះលោកក៏នឹងកាត់បន្ថយការធ្វើពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង ផងដែរ ។

    សូមជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងជួបសមភាគីចិន លោក ស៊ី ជិនពីង នៅចុងសប្ដាហ៍នេះ នៅកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន ជាទីដែលមេដឹកនាំទាំង ២ ត្រូវដោះស្រាយបញ្ហាជាច្រើន ជាពិសេស គឺសង្រ្គាមពាណិជ្ជកម្ម នេះតែម្ដង ៕

    ដោយ៖ រ៉ាយូ

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី