ទំនងដែរតាស!! និស្សិតអាល្លឺម៉ង់ម្នាក់ បានបង្កើតពោងសុវត្ថិភាពសម្រាប់ការពារទូរស័ព្ទ ដូចឡានដែរ

16509
  • មនុស្សភាគច្រើនពេលដែលទិញទូរសព្ទថ្មីមកតែងតែស្រឡាញ់មិនចង់ឱ្យមានស្លាកស្នាមសោះឡើយនៅលើទូរសព្ទរបស់ខ្លួនដោយអ្នកខ្លះទៅដាក់ស្រោមការពារដាក់ស្រ្គីនកញ្ចក់ ឯអ្នកខ្លះទៀតមិនចង់ឱ្យទូរសព្ទមើលទៅធំមិនស្អាតពេលដាក់ស្រោមការពារក៏បានត្រឹមអ៊ុតស្កុតថ្លាកាពារឆ្កូត ។ ទោះបីជាយ៉ាងណាក៏ដោយការដាក់ស្រោមការពារ ឬ ក៏អ៊ុតនេះមិនអាចការពារពីការបែកកំប៉ិតតួទូរសព្ទបានមួយរយភាគរយឡើយជាពិសេសចំពោះទូរសព្ទដែលមានផ្ទៃស្រោបមកដោយកញ្ចក់តែម្ដង ។

    ប៉ុន្តែនាពេលថ្មីៗនេះមាននិស្សិតសកលវិទ្យាល័យមួយរបស់ប្រទេសអាឡឺម៉ង់បានបង្កើតជាពោងការពារសុវត្ថិភាពសម្រាប់ទូរសព្ទដៃដែលទ្រនង់ទាំង ៨ របស់វានឹងលាតចេញមកដោយស្វ័យប្រវត្តិមកតែម្ដងនៅពេលដែលទូរសព្ទចាប់ផ្ដើមជ្រុះ ។ ពោងសុវត្ថិភាពដែលស្ថិតក្នុងទម្រង់ជាស្រោមការពារនេះចាប់យកចលនារបស់ទូរសព្ទ ហើយវានឹងដឹងប្រសិនបើទូរសព្ទរបស់អ្នកធ្លាក់មកក្រោម ។ ភ្លាមៗនោះទ្រនង់ទាំង ៨ ដែលចេញម្ដង ២ គ្រប់ជ្រុងទាំង ៤ ការពារផ្នែកខាងមុខ និង ខាងក្រោយរបស់ទូរសព្ទមិនឱ្យមានការប៉ះទង្គិចនឹងផ្ទៃរឺងឡើយ ព្រោះទ្រនង់ទាំងនោះនឹងរងសម្ពាពពីការធ្លាក់គ្រប់ជ្រុង ហើយលោតដូចប្រើរុឺស័រដូច្នោះដែរ ។

    បើតាមកាសែត Preview Online អ្នកបង្កើត Philip Frenzel ជានិស្សិតនៃសាកលវិទ្យាល័យ Aalen នៃប្រទេសអាឡឺម៉ង់ ទើបតែទទួលបានពាងរង្វាន់សម្រាប់ការបង្កើតពោងសុវត្ថិភាពសម្រាប់ទូរសព្ទនេះពី German Mechatronics Society ផងដែរ ។ គាត់នឹងចាប់ដំណើរការគម្រោងស្វែងរកថវិកាសម្រាប់ផលិតពោងសុវត្ថិភាពសម្រាប់ទូរសព្ទនេះនៅលើគេហទំព័រ Kickstarter ដែលធ្វើការនៅខែក្រោយនេះហើយ ៕

    ទស្សនាវីដេអូទាំងអស់គ្នា៖

    ដោយ៖ ស្រស់

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី