កប់តែណាស់!! SONY ផ្ដល់ជូនកាសតម្លៃ ៣៥០ លានដុល្លារនៅពេលកុម្ម៉ង់ទិញ Xperia 1 ខណះតម្លៃថោកល្មម

19143
  • ក្រុមហ៊ុនយក្សជប៉ុន Sony បានប្រកាសកាលពីខែមុនថា ស្មាតហ្វូន Xperia 1 ខ្លួននឹងចេញលក់នៅទីផ្សាទឹកដីសហរដ្ឋអាមេរិក នាថ្ងៃទី ១២ ខែកក្កដា ខាងមុខនេះ ។ ពេលនេះក្រុមហ៊ុនបានឱ្យដឹងបន្ថែមថា ការកុម្ម៉ង់ទិញនឹងចាប់ផ្ដើមបើកនៅថ្ងៃទី ២៨ ខែមិថុនា ដែលមានថែមជូនកាសតម្លៃ ៣៥០ ដុល្លារសម្រាប់អ្នកកុម្ម៉ង់ទិញមុន ។

    Xperia 1

    កាសតម្លៃ ៣៥០ ដុល្លារ គឺជាប្រភេទកាសប៊្លូធូសក្ដោបត្រចៀក មានមុខងារទប់សំឡេងរំខានពីខាងក្រៅ ដែលជាម៉ូដែល 1000X M3 ហើយវាមានភ្ជាប់ជាមួយស្មាតហ្វូន Xperia 1 ដែលមួយកញ្ចប់នេះតម្លៃត្រឹម ៩៤៩,៩៩ ដុល្លារប៉ុណ្ណោះ ។ ម៉ូដែល Xperia 1 មានចំណុចលេចធ្លោដូចជា អេក្រង់មាត្រដ្ឋាន ២១:៩ កម្រិត 4K អេក្រង់ប្រភេទ OLED ទំហំ ៦,៥ អ៊ីញ ។ វាប្រើបន្ទះឈីប Snapdragon 855 , RAM ទំហំ ៦ GB, អង្គផ្ទុក ៦៤/១២៨ GB និងមានកាមេរ៉ាខាងក្រោយរហូតដល់ ៣ គ្រាប់ឯណោះ ៕

    កាសតម្លៃ ៣៥០ ដុល្លារ

     

    ដោយ៖ បូណា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី