ទីបំផុត ថមមី និង សួស វីសា គ្រោងដឹកដៃគ្នាចូលរោងជ័យនៅចុងឆ្នាំនេះហើយ ខណះថ្លៃបណ្ណាការសុទ្ធតែលេខ ៤

25426
  • នៅសល់ប្រមាណជាង ៥ ខែទៀតប៉ុណ្ណោះ តារាចម្រៀង សួស វីសា និងចូលរោងជ័យទៅតាមប្រពៃណីខ្មែរជាមួយប្រុសស្អាត ថមមីក្រោយពីពួកគេបានស្វែងយល់ចិត្តថ្លើមគ្នាប្រមាណង ៥ ឆ្នាំ ក្រោយពីបានភ្ជាប់ពាក្យកាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០១៩ កន្លងទៅនេះ ។

    បើតាមគម្រោង សួស វីសា និងចូលរោងការនៅខែវិច្ឆិកា ចុងឆ្នាំនេះ ។ ប៉ុន្តែសម្រាប់ថ្ងៃនិងទីកន្លែងនោះម្ចាស់បទ «បុប្ជាស្វាយរៀង» រូបនេះសុំលាក់សិន ព្រោះចង់ឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលនៅក្នុងថ្ងៃពិសេសនេះ ។ មានការព្រលយថា ពិធីរៀបការបស់តារាចម្រៀង សួស វីសា គ្រោងនឹងរៀបចំអធិកអធមមិនចាញ់តារាដទៃទៀតឡើយ ។ សម្រាប់ថ្លៃបណ្ណាការដែល សួស វីសា បានទទួលពីគូដណ្តឹង ថមមី នោះគឺមានចំនួនច្រើនគួរសមដែលសុទ្ធសឹងជាលេខបួនដែលមានចំនួន ៤៤,៤៤៤ ដុល្លារ រួមជាមួយនឹងចិញ្ជៀនពេជ្រដែលមានតម្លៃប្រមាណជាង ១ ម៉ឺនដុល្លារផងដែរ ។

    អ្វីដែលចាប់អារម្មណ៍នោះ ក្រោយពីភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែររួចមក នោះតារាចម្រៀង សួស វីសា និងគូដណ្តឹងកាន់តែបង្ហាញភាពផ្អែមល្ហែមជាសាធារណៈ ។ ជារឿយៗពួកគេតែងតែបង្ហោះរូបថតស្វីតស្វីតជាមួយគ្នាឃើញហើយពិតជាគួរឱ្យច្រណែន ។ ក្រោយពីសម្រេចចិត្តរៀបការ សួស វីសា មិនខ្វល់ពីការធ្លាក់ចុះប្រជាប្រិយភាពនោះទេ ។ មុនរៀបការ សួស វីសា និងគូដណ្តឹងបានរួមគ្នាទិញផ្ទះវីឡាដែលមានតម្លៃប្រមាណជាង ២០ ម៉ឺនដុល្លាររួមនឹងរថយន្តទំនើប ២ គ្រឿងផងដែរ ៕

    ដោយ៖ នីតា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី