Dani Ceballos ៖ ខ្ញុំមិនចង់ឱ្យក្លឹប Real Madrid លក់ខ្ញុំនោះទេ

10959
  • ខ្ញុំមិនចង់ឱ្យពួកគេ ( Real Madrid ) លក់ខ្ញុំទេ ខ្ញុំចង់សប្បាយរីករាយជាមួយនឹងខ្លួនឯងហើយមានអារម្មណ៍ថាមានសារៈសំខាន់គ្រប់ទីកន្លែងដែលកំពុងលេង នេះបើតាមសម្ដីរបស់ Dani Ceballos  ខណះខ្សែបម្រើវ័យ ២២ ឆ្នាំរូបនេះបាននិយាយអំពីពាក្យចចាមអារ៉ាមដែលទាក់ទងនឹងអនាគតរបស់ខ្លួននៅក្នុងក្លិប Real Madrid ។

    Dani Ceballos បានបង្ហាញទម្រង់លេងដ៏អស្ចារ្យនៅក្នុងពានរង្វាន់ UEFA European Under-21 Championship ជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ បាននិយាយថា៖ ” ខ្ញុំលេងដើម្បីឱ្យមានភាពសប្បាយរីករាយ ខ្ញុំពិតជាចង់បង្ហាញពីអ្វីដែលខ្ញុំមាននៅ ។ ឆ្នាំនេះមិនមែនជារដូវកាលដ៏ល្អបំផុតរបស់ខ្ញុំទេ ” ។

    Dani Ceballos ដែលបានជួយឱ្យជម្រើសជាតិអេស្ប៉ាញ ឈានដល់វគ្គផ្តាច់ព្រ័ត្រនៃ European Under-21 Championship បន្ទាប់ពីផ្តួល ជម្រើសជាតិបារាំង អាយុក្រោម ២១ ឆ្នាំ ក្នុងលទ្ធផល ៤-១ ក៏បាននិយាយទាក់ទងពានរង្វាន់នេះផងដែរ៖ ” ខ្ញុំគិតថា វាជាមូលដ្ឋានដែលយើងគ្រប់គ្រងការប្រកួត ។ វាពិតជាលំបាកសម្រាប់យើង ប៉ុន្តែក្រុមនេះមានទំនុកចិត្ត ហើយយើងបានបញ្ចប់ដោយមានអារម្មណ៍សុខស្រួល ។ អ្វីដែលសំខាន់នោះ គឺយើងស្ថិតក្នុងវគ្គផ្តាច់ព្រ័ត្រ ” ។

    សូមរំលឹកផងដែរថា Dani Ceballos បច្ចុប្បន្នកំពុងជាប់ភារកិច្ចជួយក្រុមជម្រើសជាតិអេស្ប៉ាញ U-21 នៅក្នុងពានរង្វាន់ UEFA European Under-21 Championship ខណះរូបគេជាខ្សែបម្រើរបស់ក្លឹបអធិរាជស Real Madrid ដោយបង្ហាញខ្លួនបាន ៥៦ ប្រកួតគ្រប់ការប្រកួតទាំងអស់ ក្រោយផ្ទេរពីក្លឹប Betis កាលពីឆ្នាំ ២០១៧ ៕

    ដោយ៖ តារា

    ប្រភព :
    Tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី