
កាលពីពេលថ្មីៗនេះក្រុមហង្សក្រហម Liverpool បានឲ្យតារាខ្សែប្រយុទ្ធ Mohamed Salah ចូលរួមកម្មវិធីពញ្ញាក់អារម្មណ៍កុមារៗដែលជាអ្នកគាំទ្រក្លឹប Liverpool ។
ក្នុងឱកាសនោះមានកុមារាកុមារីសរុប ២០នាក់បានប្រមូលផ្តុំគ្នាដើម្បីចូលរួមកម្មវិធីប្រឡងប្រជែងផ្នែកអត្ថាធិប្បាយបាល់ទាត់ ដោយគូណាដែលធ្វើអត្ថាធិប្បាយបានល្អជាងគេនឹងមានឱកាសបានជួបជាមួយ Salah ដោយផ្ទាល់។
ប៉ុន្តែអ្វីដែលពួកគេមិនបានដឹងនោះគឺថា ពួកគេទាំងអស់គ្នានឹងមានឱកាសជួប Salah ដោយកីឡករឆ្នើមរូបនេះនៅលាក់ខ្លួនពីក្រោយផ្ទាំងរូបភាពខ្លួនរបស់គាត់ផ្ទាល់។ ខណៈពេលដែលក្មេងកំពុងធ្វើអត្ថាធិប្បាយ Salah ក៏បានស្ទុះចេញពីក្រោយផ្ទាំងចំត្រង់កន្លែងដែលពួកគេកំពុងនិយាយដល់កន្លែងដែលគាត់ស៊ុតបញ្ចូលទី។ក្មេងៗស្ទើរតែមិនជឿថាពួកគេបានជួបវីរៈបុរសក្នុងឌួងចិត្តគេភ្លាមៗនោះទេ។
សូមបញ្ជា់ផងដែរថា Salah បានចាប់ផ្តើមអាជីពបាល់ទាត់ជាមួយ Liverpool ក្នុងទម្រង់លេងដ៏ល្អអស្ចារ្យ ដោយរកបាន ៣៦គ្រាប់ក្នុង ៤១ ប្រកួត ដែលនេះហើយទើបធ្វើឲ្យអ្នកគាំទ្រឆាប់ពេញចិត្តនឹងគាត់ ជាពិសេសក្មេង ឬវ័យជំទង់តែម្តង៕
ទស្សនាវិដេអូទាំងអស់គ្នា៖
ដោយ៖ Dara Hunii