លោក Antonio Conte ត្រូវការ Edin Dzeko និង Romelu Lukaku ដើម្បីផ្ដួល Juventus នៅ Serie A

11551
  • វិរះបុរសរបស់ក្លឹប Inter Milan លោក Marco Materazzi បានអះអាងថា លោក Antonio Conte ចង់នាំយក Edin Dzeko របស់ក្លឹប AS Roma និង Romelu Lukaku របស់ក្លិប Manchester United មកកាន់ទឹកដី San Siro នៅរដូវក្តៅនេះ ។ នេះបើតាមការចុះផ្សាយរបស់ Goal

    លោក Marco Materazzi បានប្រាប់ La Gazzetta dello Sport ថា៖ ” ក្លឹបមានមហិច្ឆតា និងចង់ចុះហត្ថលេខាលើតួអង្គសំខាន់ចំនួន ៣ រូប ។ Conte ទាមទារ Dzeko និង Lukaku ហើយគាត់មានសិទ្ធិ ពីព្រោះគាត់ក៏មានមហិច្ឆតាខ្លាំងដែរ ហើយគាត់ដឹងពីរបៀបធ្វើការងាររបស់គាត់ ” ។

    អតីតខ្សែការពារអ៊ីតាលីរូបនេះបានបន្ថែមទៀតថា៖ ” ប្រាកដណាស់ គាត់ចង់ផ្តួលក្រុម Juventus ។ Mauro Icardi ? ខ្ញុំមិនទេដឹងថា មានអ្វីកើតឡើងនោះទេ ដូច្នេះវាប្រសើរជាង ប្រសិនបើខ្ញុំនៅស្ងៀម ” ។

    សូមរំលឹកផងដែរថា អតីតគ្រូបង្វឹកជម្រើសជាតិអ៊ីតាលី និងក្លឹបតោខៀវ Chelsea លោក Antonio Conte បានចូលមកកាន់តំណែងជាអ្នកចាត់ការថ្មីរបស់ក្រុមយក្សក្របខ័ណ្ឌ Serie A ក្លឹប Inter Milan កាលពីពេលថ្មីៗនេះ ខណះលោកកំពុងចង់រុះរើក្រុមសាជាថ្មី ក្រោយពីក្លឹបនេះបាត់បង់ភាពខ្លាំងនៅតំបន់អឺរ៉ុបអស់រយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី