ស្ដេចឌីហ្សាញនៅ Apple លោក Jony Ive ប្រកាសចាកចេញ រួចទៅបង្កើតក្រុមហ៊ុនថ្មីជាគូរប្រជែង

15696
  • លោក Jony Ive ដែលកាន់តំណែងជាប្រធានជាន់ខ្ពស់ផ្នែកឌីហ្សាញនៅក្រុមហ៊ុន Apple Inc និង ជាបុគ្គលដ៏សំខាន់មួយរូបរបស់ក្រុមហ៊ុន Apple ដែលបានឌីហ្សាញស្ទើររាល់ផលិតផលទាំងអស់ឱ្យក្រុមហ៊ុន Apple រួមទាំងទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន Apple Park ផងដែរ ។ តែយ៉ាងណាមិញលោកបានប្រកាសចាកចេញពី Apple ដោយបានទៅបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនដោយមានឈ្មោះថា Cupertino Company ។

    បើយោងតាមការចុះផ្សាយលើគេហទំព័ររបស់ក្រុមហ៊ុន Apple លោក Jony Ive នៅតែមានទំនាក់ទំនងជាមួយ Apple ដដែល តែនៅក្នុងឋានៈជាដៃគូរកស៊ី និង ជាអតិថិជនរបស់ក្រុមហ៊ុន Apple វិញម្ដង ។ សូមរំលឹកផងដែរថា ផលិតផលរបស់ក្រុមហ៊ុន Apple រួមមាន MacBook Pro, iMac, MacBook Air, iPod, iPhone, iPod Touch, iPad, iPad mini និងប្រព័ន្ធប្រតិបត្តិដែលដំណើរការដោយ iOS សុទ្ធសឹងតែបានឆ្លងកាត់ស្នាដៃ ឌីហ្សាញរបស់លោក Sir Jonathan Paul ទាំងអស់ ៕

    ដោយ៖ បូណា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី