ស្រីស្អាត អៀ ម៉េងលិ បណ្តើរគូស្នេហ៍ជានិស្សិតរូបសង្ហាទៅលម្ហែកាយនៅកោះបាលី ឃើញហើយគួរឱ្យច្រណែន

24841
  • កាលពីពេលថ្មីៗនេះស្រីស្អាត អៀ ម៉េងលិ បានបណ្តើរគូស្នេហ៍ជានិស្សិតរូបសង្ហាទៅលម្ហែកាយនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ។ ក្នុងនោះស្រីស្រស់រូបនេះបានបង្ហាញនូវរូបភាពដ៏ស្រស់ស្អាត និង ស្វីតស្វីតជាច្រើនឃើញមិនច្រណែនមិនបាន ។

    រវល់ជាមួយនឹងការងារសិល្បៈ និង មុខជំនួញក៏ពិតមែន អៀ ម៉េងលិ នៅតែចំណាយពេលក្នុងការដើរកម្សាន្តជាមួយគូស្នេហ៍នៅប្រទេសជិតខាង ដែលពេលនេះពួកគេបានទៅលេងកោះបាលី ប្រទេសឥណ្ឌូណេស៊ី ។ លើកនេះក៏មិនខុសពីលើកមុនដែរ អៀ ម៉េងលិ បានបង្អួតសម្រស់យ៉ាងស្រស់ស្អាត និង សិចស៊ីរួមជាមួយនឹងរូបថតដ៏ផ្អែមល្ហែមដែលមើលទៅពិតជាមានសេចក្តីសុខ ។ ក្នុងនោះក៏មានការសរសើរពីសម្រស់របស់ពួកគេដែលមើលទៅស័ក្តិសមទាំងព្រមតែក៏មានបុរសខ្លះលួចច្រណែននឹង គូស្នេហ៍ អៀ ម៉េងលិ ដែលមានឱកាសបានកៀកកើយជាមួយស្រីស្អាតរូបនេះ ។

    ចំណងស្នេហ៍កាន់តែផ្អែមល្ហែមតែយ៉ាងណា អៀ ម៉េងលិ មិនទាន់មានបំណងដឹកដៃគូស្នេហ៍ជានិសិ្សត ដែលបានទៅបន្តការសិក្សានៅប្រទេសឥណ្ឌា នោះចូលរោងការនៅពេលណានោះទេ ។ អៀ ម៉េងលិ ត្រូវបានគេចាត់ទុកជាអ្នកសិល្បៈវ័យក្មេងដែលមានជីវិតហាយសូរមិនចាញ់តារាល្បីៗប៉ុន្មានឡើយ  ខណះនាពេលចុងក្រោយនេះនាងងាកទៅពង្រឹងរបរជំនួញវិញ ៕

    ដោយ៖ នីតា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី