ទោះមានវ័យ ៣៥ ឆ្នាំហើយក្ដី តែតារាថៃនាង Apitsada នៅតែស្អាតខ្ញង់ធ្វើឱ្យប្រុសៗខ្នាញ់មិនស្ទើរ

30239
  • ប្រិយមិត្តដែលនិយមតាមដានទស្សនាខ្សែភាពយន្តភាគថៃប្រាកដជាបានស្គាល់តារាសម្ដែងស្រី Ice Apitsada ដែលភាគច្រើននាងសម្ដែងជាតួអង្គដែលមានចរិតកាច ។ ជាពិសេសបើនិយាយពីរូបសម្ផស្សរបស់តារាស្រីនេះវិញ ប្រកបដោយភាពស្រស់ស្អាតគួរឱ្យចង់គយគន់មិនជិនណាយនោះទេ ដែលមើលទៅមិនសាកសមនឹងអាយុខ្ទង់ ៣០ ឆ្នាំបែបនេះសោះ ។

    ក្រៅពីមុខមាត់ដ៏ស្រស់ថ្លាគ្មានស្នាមជ្រីវជ្រួញទៀតនោះ Apitsada មានដងខ្លួនស្រឡូនគួរឱ្យទាក់ទាញ ដែលធ្វើឱ្យនាងមានភាពងាយស្រួលក្នុងការជ្រើសរើសស្ទាយ៍តុបតែងខ្លួនទៀតផង ។ យ៉ាងណាមិញ Apitsada ជាតារាដែលនិយមការស្លៀកពាក់បែបស៊ិចស៊ី និង ទាន់សម័យដែលត្រូវចិត្តមិត្តៗយុវវ័យជាច្រើន ។ ហេតុនេះហើយរាល់រូបភាពដែលនាងបានបង្ហោះក្នុងអ៊ីនស្ដារក្រាម គឺទទួលបានការចុចឡាក គាំទ្រពីសំណាក់ហ្វេនៗថែមទាំងត្រូវបានប្រិយមិត្តរាល់គ្នាសរសើរថា សម្រស់ និង ស្ទាយ៍តុបតែងខ្លួនរបស់នាងមើលទៅក្មេងជាងវ័យមិនសមនឹងអាយុ ៣៤ ឆ្នាំទាល់តែសោះ ៕

    ដោយ៖ នីតា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី