ស្មានតែ Messi ទើបស្ត្រីចំនួន ២៣ នាក់ខំប្រគល់ខ្លួនឱ្យបុរសអ៊ីរ៉ង់ម្នាក់ តែតាមពិតក្លែងក្លាយសោះ

46405
  • បណ្ដាញព័ត៌មានជាច្រើននៅទូទាំងប្រទេសអឺរ៉ង់ រួមទាំងប្រទេសកាន់សាសនាមូស្លឹមជិតខាងបានចង្អុលចំៗថា បុរសជនជាតិ អ៊ីរ៉ង់ម្នាក់ដែលមានឈ្មោះថា Reza Parastesh ដែលមានទម្រង់មុខមានស្ទាយពុកមាត់ និង ពុកចង្ការស្រដៀងនឹងកំពូលខ្សែប្រយុទ្ធ Lionel Messi ដោយមានស្រ្តីៗចំនួន ២៣ នាក់ បានដេកជាមួយរូបគេក្នុងរយៈពេល ២ ឆ្នាំកន្លងមក នៅពេលនេះរូបគេបានចេញមកបកស្រាយប្រាប់ដំណើររឿងថា វាមិនមែនជាការពិតនោះទេ ។

    សារព័ត៌មានដ៏ល្បីរបស់អេស្ប៉ាញ Marca បានឱ្យដឹងថា ធ្វើឱ្យបុរសនោះកាន់តែល្បីបន្ថែមទៀត ។ តែយ៉ាងណាមិញបុរសនោះបានផុសវីដេអូបកស្រាយនៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់លោក ក៏ដូចជាក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Omasport ដោយនិយាយច្បាស់ៗថា៖ ” ប្រសិនបើមានរឿងនោះកើតឡើងមែនម្ល៉េះដល់ម៉ោងនេះ ម្លេះខ្ញុំត្រូវគេចាប់ដាក់គុកបាត់ទៅហើយ ។ ដូច្នេះសូមកុំមានការយល់ច្រឡំ និង គិតអាក្រក់ដល់រូបខ្ញុំទៀត ” ។

    លោក Reza Parastesh បើតាមការរូបភាពដែលវិបសាយ MerlPlus បានដក់ស្រង់មកបង្ហាញ រូបលោកពិតជាមានមុខមាត់ស្រដៀងទៅនឹងកីឡាករបាល់ទាត់សញ្ជាតិអាហ្សង់ទីនដែលកំពុងលេងនៅក្នុងក្លឹប Barcelona និងជាម្ចាស់ពានរង្វាន់ Ballon D’or ៥ សម័យកាល Lionel Messi ខ្លាំងណាស់ ៕

    ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី