ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីលេចវត្តមានកំពូលតារាសម្ដែងហុងកុង ៣ រូបលើទឹកដីខេត្តព្រះសីហនុ

20470
  • កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៩ ម្សិលមិញតារាហុងកុងល្បីៗ ៣ រូប ដែលគេស្គាល់តាមរយៈការសម្តែងក្នុងរឿងភាគជាច្រើនជាពិសេសក្នុងរឿងភាគបែបបុរាណៗ ប្រចាំស្ថាននីយទូរទស្សន៍របស់ TVB នោះ ស្រាប់តែបង្ហាញវត្តមកកាន់ប្រទេសកម្ពុជាដ៏គួរឱ្យភ្ញាក់ផ្អើល ។

    វត្តមានរបស់តារាហុងកុងទាំង ៣ រូបត្រូវបានគេប្រទះឃើញនៅព្រលានយន្តហោះខេត្តព្រះសីហនុ ដែលដំណើរមកកាន់ប្រទេសកម្ពុជា លើកដំបូងនេះបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ យ៉ាងណាការដំណើរមកកាន់កម្ពុជារបស់តារាហុងទាំង ៣ រូបនេះគេនៅមិនទាន់ដឹងថា មកក្នុងលក្ខណៈការងារ ឬ ធ្វើដំណើរកម្សាន្តនោះឡើយ ៕

    ដោយ៖ នីតា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី