
ថ្មីៗនេះបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានចេញផ្សាយពីរឿងដែលតារាស្រី Song Hye Kyo ខូចចិត្តរឿងជីវិតគ្រួសាររហូតដល់ថ្នាក់ស្រកទម្ងន់ប្រភពព័ត៌មានមួយក៏បានបង្ហើបឱ្យដឹងផងដែរថា Song Joong Ki ឯណេះវិញក៏បានជួបបញ្ហាវិបត្តិផ្លូវចិត្តដូចគ្នានៅក្នុងកំឡុងពេលថតរឿង Arthdal Chronicles ។
ប្រភពព័ត៌មានបានបញ្ជាក់ថា សភាពរបស់តារាសម្ដែងប្រុស Song Joong Ki នៅកំឡុងពេលថតរឿង Arthdal Chronicles គឺពោរពេញដោយភាពតានតឹង ទឹកមុខមិនសូវជាស្រស់ស្រាយប៉ុន្មានទេ ។ ទោះបីជាពួកគេទទួលរងនូវឈឺចាប់រៀងៗខ្លួន ប៉ុន្តែនៅទីបំផុតពួកគេទាំង ២ នាក់ប្ដីប្រពន្ធនៅតែប្រកាសចែកផ្លូវគ្នាទាល់តែបាន ។ គួរបញ្ជាក់ផងដែរថា ដំណឹងលែងលះគ្នារបស់ពួកគេបានធ្វើឱ្យមហាជនជាពិសេសអ្នកនិយមលេងអ៊ីនធើណែតតក់ស្លុត និង ខូចចិត្តយ៉ាងខ្លាំង ៕
ដោយ៖ នីតា