ក្លិប Yadanarbon ថា៖ បើចង់បាន Aung Thu ដាច់លុះត្រាតែ Police Tero មាន ៥០ម៉ឺនដុលា

20287
  • ក្លិប Yadanarbon នៅលីគកំពូលមីយ៉ាន់ម៉ា ទម្លាយថាខ្លួននឹងព្រមលក់ខ្សែបម្រើប្រយុទ្ធ Aung Thu អោយក្លិប Police Tero ដាច់ ប្រសិនបើបានលុយកន្លះលានដុល្លារសហរដ្ឋអាមេរិក ( ៥០ម៉ឺនដុល្លារ ) ។

    Related image

    ប្រធានក្លិប Yadanarbon លោក Sai Sam Tun និយាយថា លោកចង់អោយកីឡាករគ្រាប់ពេជ្ររបស់មីយ៉ាន់ម៉ាបន្តជោគជ័យនៅថៃ។ ប៉ុន្តែតម្លៃខ្លួនដែលសាកសមនិងគេគេត្រូវតែ៥០ម៉ឺនដុល្លារនេះ សម្រាប់រដូវកាលដំបូង។ ក្នុងន័យនេះ ក្លិបមីយ៉ាន់ម៉ាអាចតម្លើងថ្លៃជាងនេះ ប្រសិនបើម្ចាស់អាវលេខ១០កាន់តែឡើងជើង ឬបន្តរហូតរដូវកាលក្រោយ។

    Image result for aung thu police tero fc

    Aung Thu ជាកីឡាករមីយ៉ាន់ម៉ាដំបូងគេដែលបានផ្ទេរមកលីគថៃ ក្នុងលក្ខខណ្ឌខ្ចីជើងអោយក្លិប Police Tero ក្នុងកិច្ចសន្យា១ឆ្នាំ ជាមួយថ្លៃនឿយហត់មួយខែ៧០០០ដុល្លារអាមេរិក។ គិតត្រឹមសប្តាហ៍ទី៧នេះ គេបង្ហាញខ្លួនក្នុងជម្រើសដំបូងបាន ៥ដង និងរកបាន២គ្រាប់ផងដែរ ៕

    ដោយ៖ Dara Hunii

    ប្រភព :
    foxsportsasia
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី