កីឡាករប្រណាំងម៉ូតូវ័យក្មេងកម្ពុជា ២ រូបអះអាងថា នឹងនាំយកបទពិសោធន៍ពីការប្រកួតកម្រិតអន្តរជាតិមកចែករំលែកនៅកម្ពុជា

14366
  • កីឡាករប្រណាំងម៉ូតូវ័យក្មេងពោពេញដោយសមត្ថភាពកម្ពុជា ២ រូប អះអាងថា នឹងនាំយកបទពិសោធន៍ពីការប្រកួតកម្រឹតអន្តរជាតិ មកចែករំលែកនៅកម្ពុជា បន្ទាប់ពីពួកគេទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនសំបកកង់ម៉ាក FIRELLI ប្រចាំកម្ពុជា ទាំងស្រុងរយៈពេល ៣ ថ្ងៃ ដើម្បីប្រជែងក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូកម្រិតអន្តរជាតិ ដែលមានឈ្មោះថា HOLE SHOT ដែលធ្វើឡើងចាប់ពីថ្ងៃទី ២៦-២៨ ខែកក្តដា ឆ្នាំ ២០១៩ នៅប្រទេសថៃ ខាងមុខ ។

    អ្នកប្រណាំងម៉ូតូវ័យក្មេងកម្ពុជាទាំង ២ រូប គឺកីឡាករ ខុម ប៊ុនហាប់ និង ឈុន ដានិត បានអះអាងដូចគ្នាថា នឹងនាំយកបទពិសោធន៍ និង បច្ចេកទេស ពីការប្រកួតកម្រិតអន្តរជាតិនេះ មកចែករំលែកដល់កីឡាករនៅកម្ពុជា ដើម្បីអភិវឌ្ឍន៍ឲ្យវិស័យកីឡាប្រណាំងម៉ូតូ ឱ្យមានការរីកចំរើនដូចបណ្តាប្រទេសនៅក្នុងតំបន់ ។
    កីឡាករ ឈុន ដានិត បានបញ្ជាក់ថា នេះជាលើកទី១ ដែលបានបង្ហាញវត្តមានប្រជែងលើឆាកអន្តរជាតិ ហើយរូបគេ និង ខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដែលបានធ្វើការហ្វឹកហាត់ជាច្រើនឆ្នាំមកនេះ ។ ប៉ុន្តែលទ្ធផលពីការចូលរួមលើកដំបូងនេះ មិនដឹងថា ទទួលបានជ័យលាភី ឬ យ៉ាងណានោះទេ ពីព្រោះព្រឹត្តិការណ៍ធំមួយនេះ សម្បូរដោយកីឡាករកម្រិតអន្តរជាតិ មានបទពិសោធន៍ជាច្រើនឆ្នាំ ។

    តំណាងក្រុមហ៊ុន FIRELLI កម្ពុជា លោក ស្វឺយ សីហា បានឲ្យដឹងថា ព្រឹត្តិការណ៍ប្រណាំងកម្រិតអន្តរជាតិធំៗបែបនេះ ក្រុមហ៊ុនតែងតែបញ្ជូនកីឡាករប្រណាំងម៉ូតូកម្ពុជា ទៅចូលរួមទស្សនា និង ជិះសាកល្បងប្រណាំងប៉ុណ្ណោះ ប៉ុន្តែលើកនេះ ក្រុមហ៊ុនធ្វើការចុះឈ្មោះឲ្យកីឡាករកម្ពុជា ចូលរួមប្រណាំងជាមួយកីឡាករបរទេស ព្រោះក្រុមហ៊ុន មានគោដៅចង់អភិវឌ្ឍន៍អ្នកប្រណាំងម៉ូតូវ័យក្មេង កម្ពុជា មានឱ្យមានបទពិសោធន៍ នឹងបង្កើនសមត្ថភាពជាមួយកីឡាករបរទេសផ្សេងៗទៀត ។
    សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងម៉ូតូកម្រឹតអន្តរជាតិ HOLE SHOT ដែលដំណើរការប្រកួតរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ ២៨ ខែកក្តដា ឆ្នាំ ២០១៩ នេះ កម្ពុជាបញ្ជូនកីឡាករវ័យក្មេង ២ រូប ចូលរួមជាលើកដំបូង ដើម្បីប្រជែងជាមួយអ្នកប្រណាំងកម្រិតអន្តរជាតិមកពីប្រទេសជាច្រើន ក្នុងតំបន់អាស៊ី និងអឺរុបផងដែរ ៕

    ដោយ៖ តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី