តារាស្រីវ័យក្មេង ណា សាឌី មិនត្រឹមតែមានប្រជាប្រិយភាពខ្លាំងទេ រីឯសម្រស់វិញស្អាតដាច់គេដាច់ឯងតែម្ដង

35416
  • តារាសម្ដែងស្រីវ័យក្មេងដែលនឹងកំពុងតែសាងភាពល្បីល្បាញនៅលើវិថីសិល្បៈក្នុងពេលបច្ចុប្បន្ននេះ នោះគឺកញ្ញា ណា សាឌី ទទួលបានប្រជាប្រិយភាពខ្លាំងមែនទែនទៅលើសមត្ថភាពរបស់នាងនាពេលកន្លងមក ។

    ជាមួយគ្នានេះដែរស្របពេលដែលតារាស្រីស្រស់សោភា ណា សាឌី កំពុងតែសាងកេរ្តិ៍ឈ្មោះនៅលើវីថីសិល្បៈនោះរូបសម្រស់របស់នាងក៏ដូចជាសកម្មភាពផ្សេងៗត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមនោះសុទ្ធតែត្រូវបានបណ្ដាអ្នកគាំទ្ររបស់ខ្លួនមានការចាប់អារម្មណ៍ខ្លាំងមែនទែន ។ ជាក់ស្ដែងកាលពីថ្មីៗនេះដែរកញ្ញា ណា សាឌី ក៏បានបង្ហោះរូបភាពជាច្រើនក្នុងដំណើរកម្សាន្តរបស់ខ្លួនក្នុងខេត្តសៀមរាបធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនបើកភ្នែកធំទៅកាន់នាងស្ទើរតែគ្រប់គ្នាតែម្ដង ។

    លើសពីនេះទៅទៀតអ្វីដែលមានការចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះ គឹដងខ្លួនយ៉ាងស្រឡូន និង ស៊ិចស៊ីក្នុងឈុតហែលទឹករបស់កញ្ញា ណា សាឌី បានឆក់យកអស់បេះដូងអ្នកគាំទ្រខ្លាំងតែម្ដង ។ គួររម្លឹកផងដែរ នេះជាលើកទីមួយហើយដែលតារាស្រីវ័យក្មេងពោរពេញទៅដោយទេពកោសល្យរូបនេះបានបង្ហាញភាពស៊ិចស៊ីរបស់ខ្លួនបែបនេះ ៕

    ដោយ៖ នីតា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី