
Lionel Messi បាននិយាយជាមួយក្រុមជម្រើសជាតិ អាហ្សង់ទីនក្រោយចាញ់ អេស្ប៉ាញយ៉ាងចាស់ដៃ ព្រោះ Messi បានគិតក្នុងចិត្តយ៉ាងប្រកាដថានឹងត្រូវលើកពាន World Cup ឆ្នាំនេះឲ្យបានព្រោះគាត់ដឹងច្បាស់ថានេះជាឱកាសចុងក្រោយរបស់គាត់ហើយ ហើយដែលគាត់ត្រូវការមិត្តរួមក្រុមខ្លាំងពូកែដើម្បីដណ្តើមយកពាននេះទាំងអស់គ្នា។
យោងតាមកាសែតអេស្ប៉ាញ La Nacion Messi បានចូលទៅក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ក្រុមជម្រើសជាតិអាហ្សង់ទីន ដើម្បីផ្ញើសារទៅកាន់ក្រុមជម្រើសជាតិរបស់ខ្លួនឲ្យប្រឹងប្រែងឡើង។ ពេលនេះ Messi មានការតាំងចិត្តជាងពេលណាៗទាំងអស់ ហើយក្រោយពេលចបតង់ទីមួយ ដែលពេលនោះក្រុមខ្លួនបានចាញ់ ២-១ នោះ Messi ក៏បានជួបកីឡាករអាហ្សង់ទីនដែរ ដើម្បីជួយផ្តល់យោបល់ដល់ពួកគេ។
ការធ្វើបែបនេះរបស់ Messi មិនត្រឹមតែមិនធ្វើឲ្យគ្រូបង្វឹកអាហ្សង់ទីនអន់ចិត្តនោះ លោកថែមទាំងបានលើកទឹកចិត្តឲ្យ Messi ជួយណែនាំ និងផ្តល់យោបល់ថែមទៀតផង។ ទោះជាការចាញ់នេះធ្វើឲ្យមានការរឹះគន់ខ្លាំងពីអ្នកគាំទ្រក្តី គេមើលឃើញថាក្រុមជម្រើសជាតិហាក់ដូចមានស្មារតីសាមគ្គីគ្នាកាន់តែខ្លាំងក្រោយបរាជ័យនេះ នេះបើតាមអ្វីដែលគេមើលឃើញក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ៕
ដោយ៖ Dara Hunii