ទីបំផុត Juventus ទិញបានខ្សែបម្រើឆ្នើម Adrien Rabiot ពី PSG ហើយ ដោយចុះកុងត្រារយះពេល ៥ ឆ្នាំ

8480
  • Juventus បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយខ្សែបម្រើ Adrien Rabiot របស់ក្លឹប Paris Saint-Germain ហើយ លើកិច្ចសន្យារយៈពេលវែងមួយ នេះបើតាមការចុះផ្សាយរបស់វិបសាយ Goal ។

    កីឡាករសញ្ជាតិបារាំងវ័យ ២៤ ឆ្នាំរូបនេះនឹងផ្ទេរទៅកាន់ក្លឹបសេះបង្កង់ Juventus ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីខ្សែបម្រើរូបនេះបានបដិសេធមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីជាមួយ Paris Saint-Germain ខណះ Rabiot ត្រូវបានគេរំពឹងថា នឹងចុះកិច្ចសន្យារយៈពេល ៥ ឆ្នាំជាមួយនឹងម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ដែលធ្វើកីឡាកររូបនេះទទួលបានប្រាក់ឈ្នួលចំនួន ៧ លានអឺរ៉ូ (៦ លានផោន / ៨ លានដុល្លារ) ក្នុងមួយរដូវកាល ។

    លើសពីនេះទៅទៀតម្តាយរបស់ Rabiot គឺអ្នកស្រី Veronique ដែលជាភ្នាក់ងារផ្ទាល់របស់កីឡាកររូបនេះ ត្រូវបានគេរាយការណ៍ថា នឹងទទួលបានប្រាក់ចំនួន ១០ លានអឺរ៉ូ (៨,៩៧ លានផោន / ១១,៣៩ លានដុល្លារ) លើការផ្ទេរនេះ ។ លោក Fabio Paratici ដែលជាប្រធានផ្នែកកីឡារបស់ក្លឹប Juventus ក៏បានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីសផងដែរ កាលពីថ្ងៃសុក្រ ដើម្បីទៅបញ្ចប់កិច្ចព្រមព្រៀងនេះ ។ ការបញ្ជាក់ជាផ្លូវការនៃការផ្ទេរនេះអាចនឹងត្រូវបានប្រកាសនាប៉ុន្មានម៉ោងខាងមុខនេះ ៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី