Lionel Messi ៖ ខ្ញុំមិនទាន់បានបង្ហាញទម្រង់លេងកម្រិតកំពូលរបស់ខ្ញុំនៅ Copa America នៅឡើយទេ

8924
  • ខ្សែប្រយុទ្ធ Lionel Messi បានទទួលស្គាល់ថា ខ្លួនមិនបានបង្ហាញទម្រង់លេងល្អបំផុតនៅពានរង្វាន់ Copa America នោះទេ ប៉ុន្តែលោកបាននិយាយថា ការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានជារឿងដ៏សំខាន់បំផុត ។

    អាហ្សង់ទីន បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយប៉ះជាមួយនឹងក្រុមម្ចាស់ផ្ទះប្រេស៊ីល ក្រោយពីផ្តួល វេណេហ្ស៊ុយអេឡា  ក្នុងលទ្ធផល ២-០ ក្នុងកីឡដ្ឋាន Maracana កាលពីព្រឹកយប់មិញនេះ ។ Lionel Messi បានស៊ុតបញ្ចូលទីតែមួយគ្រាប់គត់ក្នុងការប្រកួត ៤ លើករបស់អាហ្សង់ទីន ហើយការស៊ុតបញ្ចូលទីរបស់កីឡាកររូបនេះគឺបានមកពីការស៊ុតបាល់ប៉េណាល់ទី ១១ ម៉ែត្រ ពេលប៉ះជាមួយក្រុមប៉ារ៉ាហ្គាយក្នុងវគ្គជម្រុះតាមពូល ។ តារាឆ្នើមរបស់ក្លឹប FC Barcelona រូបនេះ ដែលក្រុមរបស់ខ្លួនត្រូវប៉ះជាមួយក្រុមខ្លាំងប្រេស៊ីល នៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ បានទទួលស្គាល់ថា រូបខ្លួនមិនទាន់បានបង្ហាញទម្រង់លេងឈានដល់កម្រិតកំពូលក្នុងពានរង្វាន់នេះនៅឡើយទេ ។

    Messi បាននិយាយថា៖ ” ការពិតទៅគឺថា វាមិនទាន់បានធ្វើល្អបំផុតរបស់ខ្ញុំនៅ Copa America នោះទេ ។ មិនមែនជាអ្វីដែលខ្ញុំបានរំពឹងទុក ។ មានការប្រកួតដែលកើតឡើងតាមវិធីនេះ ។ អ្នកមិនអាចលេងច្រើនទេ វាមានភាពស្មុគស្មាញសម្រាប់អ្នកដែលចង់ធ្វើអ្វីឱ្យខុសគ្នាដើម្បីជៀសវាងគូប្រជែង ។ រឿងសំខាន់ គឺយើងឈ្នះ ហើយយើងបន្ត ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី