កប់!! សិង្ហបុរី ប្រកាសដាក់ឱ្យប្រើប្រាស់រថយន្តក្រុងបើកបរដោយស្វ័យប្រវត្តិនៅឆ្នាំ ២០២២ ហើយ

26721

ប្រទេសអ្នកមាននៅអាស៊ាន សិង្ហបុរី បានប្រកាសជាផ្លូវការ អំពីគម្រោងដាក់ឱ្យប្រើប្រាស់រថយន្តក្រុងបើកបរដោយស្វ័យប្រវត្តិក្នុងទីក្រុងចំនួន ៣ ចាប់ពីឆ្នាំ ២០២២ ខាងមុខនេះតទៅ ។ ទីក្រុងទាំង ៣ ដែលត្រៀមដំណើរការរថយន្តក្រុងស្វ័យប្រវត្តិនោះរួមមាន ទីក្រុង Punggol , ទីក្រុង Tengah និង ទីក្រុង Jurong ។

រដ្ឋាភីបាលសិង្ហបុរី ក៏គ្រោងដាក់ដំណើរការសេវារថយន្តក្រុងបើកដោយស្វ័យប្រវត្តិរត់នៅពេញផ្ទៃប្រទេសនាពេលអនាគតផងដែរ ។ លោក Khaw Boon Wan ដែលជារដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន សិង្ហបុរី បានមានប្រសាសន៍ថា រដ្ឋាភិបាលបានត្រៀមរៀបចំខ្សែរត់ពិសេសសម្រាប់សម្រួលដល់ដំណើរការរថយន្តក្រុងដ៏ទំនើបនេះ ។

ដោយចំពោះប្រតិបត្តិការរបស់រថយន្តក្រុងបើកបរដោយស្វ័យប្រវត្តិរបស់សិង្ហបុរី គឺគ្រប់គ្រងដោយ មជ្ឈមណ្ឌលធ្វើតេស្ត និង ស្រាវជ្រាវបច្ចេកវិទ្យារថយន្តបើកស្វ័យប្រវត្តិ CETRAN របស់សកលវិទ្យាល័យ NTU (Nanyang Technological University) ៕

ទស្សនាវីដេអូទាំងអស់គ្នា៖

ដោយ៖ បូណា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី