TOYOTA គ្រោងវិនិយោគ ២ ពាន់លានដុល្លារ អភិវឌ្ឍរថយន្តអគ្គីសនីក្នុងប្រទេសអាស៊ានមួយ តែមិនមែនកម្ពុជា

20325
  • ក្រុមហ៊ុនផលិតរថយន្តយក្សរបស់ជប៉ុន តូយ៉ូតា ( TOYOTA ) គ្រោងនឹងបោះទុនវិនិយោគលើចំនួនទឹកប្រាក់ ២ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍលើរថយន្តអគ្គិសនី នៅក្នុងប្រទេសឥណ្ឌូនេស៊ី ក្នុងរយៈពេល ៤ ឆ្នាំខាងមុខ ។

    លោក Akio Toyoda ប្រធានក្រុមហ៊ុន តូយ៉ូតា បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលថា៖ ” ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៣ យើងនឹងបង្កើនការវិនិយោគរបស់យើងជាបន្តបន្ទាប់ រហូតដល់ ២ ពាន់លានដុល្លារ ” ។

    ស្របពេលនេះដែរ ក្រុមហ៊ុន តូយ៉ូតា ក៏មានបំណងលក់រថយន្តអគ្គិសនីឱ្យបានពាក់កណ្តាលនៃចំនួនលក់រថយន្តសរុបត្រឹមឆ្នាំ ២០២៥ ពោល គឺរយៈពេល ៥ ឆ្នាំមុនពេលកំណត់ ហើយនឹងទទួលការផ្គត់ផ្គង់អាគ្គុយរថយន្តអគ្គិសនីពីក្រុមហ៊ុនចិន ។ មិនតែប៉ុណ្ណោះក្រុមហ៊ុន តូយ៉ូតា នឹងធ្វើតាមគម្រោងអភិវឌ្ឍរថយន្តអគ្គិសនីតាមដំណាក់កាល ដោយចាប់ផ្តើមពីការផលិតរថយន្ត Hubrid ជាមុន ៕

    ដោយ៖ ស្រស់

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី