តើកីឡាករណាខ្លះអាចនឹងចាកចេញពី Real Madrid នៅរដូវកាលក្រោយ?

52066
  • កីឡាករឆ្នើមរបស់​ក្លឹប Real Madrid ក្នុង​រដូវ​កាល​នេះ​ហាក់​បីដូចជាធ្លាក់​ទម្រង់លេង​កាល​ពី​ដើម​រដូវ​កាល និង​​បាន​ងើប​មក​វិញ​ច្រើន​នៅ​ចុង​រដូវ​កាលនេះ។ ដោយ​សារ​បញ្ហា​ធ្លាក់​ទម្រង់ បាន​​នាំ​ឲ្យ Madrid បាត់បង់​ពាន​ធំ​ៗ​ពីរ​គឺ La Liga និង Copa del Rey នៅ​សល់​តែ Champions League មួយ​គត់​ក្នុង​ដៃ។ កីឡាករ Isco មិន​សូវ​សប្បាយ​ចិត្ត​​ ព្រោះ Zinedine Zidane មិនផ្ដល់​ឱកាស​ឲ្យ​គេ​លេង​ច្រើន។ ហើយ Real Madrid ក៏មានបំណងចង់លក់ Bale ក្នុង​តម្លៃ​ដ៏ខ្ពស់​មួយផងដែរ។

    ខាងក្រោមនេះជាកីឡាករដែលអាចនឹងចាកចេញពី Real នារដូវកាលក្រោយនេះ៖

    ១. Isco

    Image result for Isco

    ត្រលប់​ទៅ​កាល​ពី​ខែ កញ្ញា Isco ទើប​តែ​ចុះ​កុងត្រា​ថ្មី​ដល់​ឆ្នាំ​២០២២ និង​តម្លៃ​ផ្ដាច់​កុងត្រា​ដល់​៧០០​លាន​អឺរ៉ូ។ ក្រោយ​​រក​បាន​៣​គ្រាប់​លើ​ជម្រើស​អាហ្សង់ទីន Isco បាន​ថ្លែង​ពី​អារម្មណ៍​ខ្លួន​ថា មិន​សូវ​សប្បាយ​ចិត្ត ព្រោះ​មិន​សូវ​បាន​លេង​ពេញ​លេញ ខណៈ​ខ្លួន​កំពុង​ស្ថិត​ក្នុង​ទម្រង់​ល្អ។ ហើយ​គេ​ក៏​មិន​យល់​ហេតុ​អ្វី Zidane មិន​សូវ​ឲ្យ​គេ​លេង​ពេញ​ម៉ោង។

    ២. Gareth Bale

    Image result for Gareth Bale

    ដោយ​សារ​តែ​របួស​ញាំញី​ខ្លាំង​ពេក រុញច្រាន​ឲ្យ​ទម្រង់​លេង​របស់ Bale ធ្លាក់​ចុះ​ទម្រង់សឹង​មិន​ជឿ។ បច្ចុប្បន្ន​នៅ Madrid ជា​រឿយ​ៗ​​កីឡាករ​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​ឲ្យ​វែល​រូប​នេះ​​មិន​ជាប់​ជម្រើស​១១​នាក់​ទេ បាន​ត្រឹម​ជា​អង្គុយ​​បម្រុង​ប៉ុណ្ណោះ។

    ៣. Mateo Kovacic

    Image result for Mateo Kovacic

    Real Madrid បាន​នាំ​យក Mateo Kovacic ក្នុង​តម្លៃ​៣០​លាន​អឺរ៉ូ ពី Inter Milan កាល​នោះ Rafa Benitez ជា​​​អ្នក​ទិញ​មក។ Benitez ជឿ​ថា កីឡាករ​ក្រូអាត​នេះ​នឹង​មាន​សក្ដានុពល​ខ្លាំង។ តែ​បញ្ហា​ត្រង់​ Kovacic ស្ថិត​នៅ​ក្រោម​ Casemiro, Toni Kroos និង Luka Modric ធ្វើ​ឲ្យ​គេ​មាន​ឱកាស​លេង​តិចតួច។

    ៤. Dani Ceballos

    Image result for Dani Ceballos

    Dani Ceballos ត្រូវ​បាន​ Real ទិញ​ពី Real Betis កាល​ពី​រដូវ​ក្ដៅកន្លង​ទៅ​និង​ដាក់​តម្លៃ​ផ្ដាច់​កុងត្រា​ដល់​៥០០​លាន​អឺរ៉ូ។ យុវជន​អេស្ប៉ាញ U21 រូប​នេះ​ នឹង​សុំ​ក្លឹប​ផ្លាស់​ចេញ​ ក្រោយ​ចប់​រដូវ​កាល​ដើម្បី​បាន​លេង​ច្រើន​ជាង​នេះ ព្រោះ​ពេល​នេះ​គេ​បង្ហាញ​ខ្លួន​ក្នុង​លីគ​បាន​តែ​៩​ដង​ទេ។ ដូច្នេះ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​ក្លឹប​នឹង​សម្រេច​គួរ​ឲ្យ Ceballos ក្លឹប​ផ្សេង​ខ្ចី​ជើង​ឬ​លក់​ផ្ដាច់ ៕

    ដោយ៖ Dara Hunii

    ប្រភព :
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី