Rabiot បានទៅដល់ទឹកដីអ៊ីតាលីហើយ ដើម្បីបញ្ចប់ការផ្ទេរមក Juventus ខណះ De Ligt ក៏ត្រៀមរួចរាល់

9035
  • ខ្សែបម្រើ Adrien Rabiot នឹងផ្ទេរដោយគ្មានតម្លៃខ្លួនទៅកាន់ក្លឹបជើងឯកលីគកំពូលអ៊ីតាលី Juventus ដោយកុងត្រារបស់កីឡាកររូបនេះជាមួយក្លឹប Paris Saint-Germain បានផុតសុពលភាពកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ។

    កីឡាករសញ្ជាតិបារាំងដែលមានវ័យ ២៤ ឆ្នាំរូបនេះមានព័ត៌មានពាក់ព័ន្ធនឹងការផ្ទេរទៅក្លឹបធំៗនៅតំបន់អឺរ៉ុប បន្ទាប់ពីមានបញ្ហារឿងចុះកុងត្រាថ្មីជាមួយ PSG ខណះរូបគេត្រូវបានដកចេញពីជម្រើស ១១ នាក់ដំបូងកាលពីរដូវកាលមុនមក ។ ក្លឹប Juventus បានបានបង្ហោះវីដេអូក្នុងបណ្ដាញសង្គម Twitter របស់ខ្លួនដែលបង្ហាញ Rabiot កំពុងចូលទៅក្នុងរថយន្ដមួយក្រោយពេលដែលគេចុះពីយន្ដហោះលើទឹកដីអ៊ីតាលី ។

    Rabiot នឹងចាប់ផ្ដើមអាជីពនៅក្លិប Juventus ក្រោមការដឹកនាំរបស់លោក Maurizio Sarri ក្នុងរដូវកាល ២០១៩/២០២០ ហើយអតីតអ្នកចាត់ការក្លឹប Napoli និង Chelsea រូបនេះ នឹងទទួលបានកីឡាករខ្លាំងៗសម្រាប់តំបន់ខ្សែបម្រើរបស់គាត់ដោយមានការចូលរួមពីសំណាក់កីឡាករ Aaron Ramsey ដែលបានផ្ទេរពីក្លឹបកាំភ្លើងធំ Arsenal ដោយឥតគ្មានតម្លៃខ្លួន ក្រោយពេលដែលបានរួមរស់ជាមួយក្លឹបនេះអស់រយៈពេល ១១ ឆ្នាំ ។

    ដោយឡែកឯខ្សែបម្រើសញ្ជាតិអ៊ុយរូហ្កាយ គឺកីឡាករ Rodrigo Bentancur ក៏បានចុះកុងត្រាបន្តរយៈពេល ៥ ឆ្នាំទៀតផងដែរនៅទឹកដី Allianz Stadium កាលពីសប្ដាហ៍មុន ។ ខណះក្លឹបសេះបង្កង់ Juventus ក៏បានជះលុយដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីទិញប្រធានក្រុមក្លិប Ajax គឺកីឡាករ Matthijs De Ligt ផងដែរដើម្បីត្រៀមរដូវកាលក្រោយនេះ ៕

    ដោយ៖ តារា

    ប្រភព :
    foxsports
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី