Wayne Rooney ៖ លោក Louis van Gaal គឺជាគ្រូបង្វឹកដ៏ល្អបំផុតដែលខ្ញុំធ្លាប់បានធ្វើការជាមួយ

9849
  • កីឡាករ Wayne Rooney បានហៅលោក Louis van Gaal ថា ជាគ្រូបង្វឹកដ៏ល្អបំផុតដែលខ្លួនធ្លាប់ធ្វើការជាមួយ ខណះអតីតគ្រូបង្វឹកលោក Sir Alex Ferguson គឺជាប់លេខ ១ ក្នុងបញ្ជីរបស់គ្រូបង្វឹកល្អបំផុតរបស់វិរះបុរស Manchester United រូបនេះ ។

    លោកតា Sir Alex Ferguson គឺជាគ្រូបង្វឹកដ៏ជោគជ័យបំផុតម្នាក់ក្នុងលោក ដោយបានឈ្នះពានរង្វាន់រាប់មិនអស់ក្នុងអំឡុងពេល ២៦ ឆ្នាំរបស់គាត់ក្នុងការដឹកនាំក្លិបបិសាចក្រហម Manchester United ខណៈដែល Wayne Rooney គឺជាកីឡាករម្នាក់ដែលទទួលបានភាពជោគជ័យដ៏អស្ចារ្យបំផុតក្រោមការដឹកនាំរបស់បុរសសញ្ជាតិស្កុតឡេនវ័យ ៧៧ ឆ្នាំរូបនេះ ។

    ទោះបីជាយ៉ាងណាក៏ដោយនៅពេលនិយាយដល់គ្រូបង្វឹក Rooney បានសម្តែងនូវការគោរពកោតសរសើររបស់ខ្លួនចំពោះលោក Van Gaal បើទោះបីជាបុរសសញ្ជាតិរហូឡង់រូបនេះបានឈ្នះពានរង្វាន់តែមួយប៉ុណ្ណោះ ក្នុងអំឡុងពេលដែលលោកជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United ។

    Rooney បាននិយាយប្រាប់ De Telegraaf ថា៖  ” លោក Van Gaal គឺជាគ្រូបង្វឹកដ៏ល្អបំផុតដែលខ្ញុំធ្លាប់បានធ្វើការជាមួយ វាគឺពិតមួយរយភាគរយ ។ ជំនាញបច្ចេកទេសរបស់គាត់ វិធីនៃការរៀបចំរបស់គាត់ និង ការយកចិត្តទុកដាក់របស់គាត់ទៅលើពត៌មានគឺល្អិតល្អន់ ខ្ញុំបានឃើញវាពិតជាអស្ចារ្យ ។ ខ្ញុំកោតសរសើរណាស់ចំពោះគាត់ ។ ខ្ញុំមិនដែលបានមើលរឿងបែបនេះដូចពីមុនទេ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី