លោក Pep Guardiola ៖ ខ្ញុំគ្មានផ្លូវនឹងវិលត្រឡប់ទៅ Barcelona ឬ អាល្លឺម៉ង់ វិញឡើយ

12402
  • លោក Pep Guardiola និយាយថា លោកនឹងមិនចាកចេញពីក្របខ័ណ្ឌ Premier League ដើម្បីត្រលប់ទៅអតីតក្លឹប Barcelona ឬ Bayern Munich វិញនោះទេ ព្រោះលក្ខខណ្ឌសម្រាប់ការដឹកនាំនៅក្នុងក្លឹប Manchester City គឺល្អណាស់ ។

    Manchester City បានបំបែកកំណត់ត្រាក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបដោយអាចលើកពានលីគកំពូលអង់គ្លេស ចំនួន ២ រដូវកាលជាប់ៗគ្នា ក្រោមការដឹកនាំរបស់លោក Pap Guardiola និងឈ្នះពានរង្វាន់ជាច្រើនទៀតនៅក្នុងប្រទេសអង់គ្លេស ប៉ុន្តែមិនទាន់ស្គាល់ជាតិឈ្នះពាន Champions League ជាមួយក្លឹបយក្សអង់គ្លេសនេះនៅឡើយទេ ។ លោក Guardiola ចាប់ផ្ដើមក្លាយជាគ្រូបង្វឹកដ៏អស្ចារ្យបំផុតនៅក្នុងពិភពលោក អំឡុងពេលលោកប្រកបអាជីពជាគ្រូបង្វឹកលើកដំបូង ដោយបានជួយឱ្យ Barcelona គ្រងដំណែងជើងក្របខ័ណ្ឌ La Liga ចំនួន ៣ ដង និងពាន UCL ចំនួន ២ ដង រួមជាមួយពានជាច្រើនផ្សេងទៀត ។ ក្រោយពីចាកចេញពី Barca លោកបានទៅដឹកនាំក្លឹបយក្សអាល្លឺម៉ង់ Bayern Munich ដោយឱ្យក្លឹបនេះ ឈ្នះពានក្របខ័ណ្ឌ Bundesliga ( លីគកំពូលអាល្លឺម៉ង់ ) ៣ រដូវកាលជាប់ៗគ្នា និងឈ្នះពានរង្វាន់ក្នុងស្រុកជាច្រើនផ្សេងទៀត មុនពេលផ្លាស់ទៅដឹកនាំ Man City ។

    ប៉ុន្តែបើទោះបីជាគាត់បានដឹកនាំក្លឹប ៣ ផ្សេងគ្នាលេងនៅក្របខ័ណ្ឌ Champions League ចំនួន ៨ លើក ខណះក្នុងរយៈពេលពីរឆ្នាំចុងក្រោយរបស់គាត់នៅ Man City មិនទទួលបានជោគជ័យក៏ដោយ ប៉ុន្តែលោកបានប្រែក្លាយក្រុមអង់គ្លេសមួយនេះ ឱ្យទៅជាក្លឹបដែលល្អបំផុតទាំងនៅក្នុងក្របខ័ណ្ឌ Premier League និងលើឆាកអន្តរជាតិ ដែលពុំធ្លាបមាននៅក្នុងប្រវត្តិសាស្រ្តរបស់ក្លឹប ។

    លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Catalunya Ara ថា៖ ” អ្វីដែលខ្ញុំចូលចិត្តជាងនេះ គឺថាខ្ញុំបានបង្ហាញទៅអ្នកដែលនិយាយថា យើងមិនអាចលេងដូចគ្នានឹងរបៀបលេងនៅ អាល្លឺម៉ង់ ឬ នៅក្នុងក្របខ័ណ្ឌ Premier League គឺខុស ។ ខ្ញុំមានអ្វីគ្រប់យ៉ាងនៅទីនេះ ( នៅ City ) និងអ្វីគ្រប់យ៉ាងដែលខ្ញុំត្រូវការ ។ ធ្វើការនៅផ្ទះ (នៅអេស្ប៉ាញ) វាលំបាកណាស់ ដោយសារតែមានមនោសញ្ចេតនាខ្លាំង ហើយសន្និសីទកាសែតកាន់តែពិបាក ” ។

    លោក Guardiola បានបន្តនិយាយទៀតថា៖ ” ខ្ញុំមានអ្វីគ្រប់យ៉ាងដែលខ្ញុំចង់ធ្វើការងាររបស់ខ្ញុំ ( នៅ City ) ។ ខ្ញុំនឹងមិនត្រលប់ទៅលេងនៅក្លឹប Barcelona ឬ អាឡឺម៉ង់ វិញទេ ។ តើខ្ញុំអាចមានកន្លែងណាដែលល្អក្នុងការលេងនៅក្នុងលីគដ៏ស្រស់ស្អាតដូចជាក្របខ័ណ្ឌ Premier League? ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី