ប្រធានក្លឹប Bayern ថា៖ Robert Lewandowski មិនមែនសម្រាប់លក់នោះទេ

17471
  • ប្រធាន​ក្លឹប Bayern Munich លោក Karl-Heinz Rummenigge បាន​បញ្ជាក់​ថា ម្ចាស់ជើង​ឯក​ក្របខណ្ឌ Bundesliga នឹង​លក់​ខ្សែ​ប្រយុទ្ធ Robert Lewandowski ចេញ​នៅ​ពេល​វេលា​ដែល​ស័ក្តិ​សម​សម្រាប់​ពួកគេ​តែ​ប៉ុណ្ណោះ​។

    Image result for Karl-Heinz Rummenigge

    Lewandowski ត្រូវបាន​គេ​រាយការណ៍​ថា​គឺ​ជា​គោលដៅ​ដែល​ម្ចាស់​ជើងឯក​នៅ La Liga ក្រុម Real Madrid តាម​ប្រមាញ់ ហើយ​កីឡាករ​សញ្ជាតិ​ប៉ូឡូញ​រូបនេះ​ក៏​បាន​ជួល​ភ្នាក់ងារ​ថ្មី​ឈ្មោះ Pini Zahavi ផងដែរ ដែល​គាត់​បាន​បង្ហើប​ប្រាប់​ថា Robert អាច​នឹង​កំពុងតែ​ចង់​ចាកចេញ​ពី​ទឹក​ដី Allianz Arena ។

    Image result for Karl-Heinz Rummenigge with Lewandowski

    ប៉ុន្តែ​លោក Rummenigge បាន​បញ្ជាក់​ថា កីឡាករ​វ័យ ២៩ ឆ្នាំ​ដែល​ស៊ុត​បញ្ចូល​ទី​បាន ៣២ គ្រាប់​ក្នុង​រដូវកាល​នេះ អាច​ចាកចេញ​បាន​លុះត្រា​តែ Bayern យល់​ថា​នេះ​ជា​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​សម្រាប់​ក្លឹប​។

    Image result for Karl-Heinz Rummenigge with Lewandowski

    Rummenigge បាន​ប្រាប់​ទស្សនា​វដ្ដី Kicker ថា៖ “ខ្ញុំ​តែងតែ​ចង​ចាំ​ឆ្នាំ ២០០៨ នៅ​ពេលដែល​យើង​ទទួល​បាន​សំណើ​ដ៏​ពេញ​ចិត្ត​ពី Chelsea ដែល​ចង់​ទិញ Franck Ribery។ ចាប់តាំង​ពី​ពេល​នោះ​មក ក្នុង​ពិភព​បាល់ទាត់​ទាំង​មូលសុទ្ធ​តែ​បាន​ដឹង​ថា គ្មាន​នរណា​ម្នាក់អាច​ទិញ​កីឡាករ​របស់ Bayern Munich បាន​ទេ ប្រសិន​បើ Bayern Munich មិន​ចង់​លក់នោះ​។ ខ្ញុំ​ចង់​ធានា ១០០ ភាគរយ​ថា Robert គឺ​នឹងនៅ​លេង​ឲ្យ Bayern នៅ​រដូវ​កាល​ក្រោយ​នេះ”។

    Lewandowski នៅ​ជាប់​កុងត្រា​រយៈពេល​ជាង​បី​ឆ្នាំ​ទៀត​ជាមួយ​ក្រុម Die Roten (Bayern)។

    ដោយ៖ Dara Hunii

    ប្រភព :
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី