តួរឯកប្រុសរឿង “សង្សាខ្ញុំជាមនុស្សភពផ្កាយ” លោក Soo Hyun ត្រឡប់មកពីបម្រើកងទ័វិញហើយ

23354
  • ក្រោយពីបាត់មុខពីវិថីសិល្បៈអស់រយៈពេលជាង ២ ឆ្នាំរួចមក ប្រុសសង្ហារប្រចាំប្រទេសកូរ៉េខាងត្បូង លោក Kim Soo Hyun ដែលជាតារាសម្ដែងខ្សែភាពយន្តភាគកូរ៉េដ៏ល្បីល្បាញបានបង្ហាញវត្តមានជាថ្មី បន្ទាប់ពីបានបញ្ចប់ភារកិច្ចបម្រើកងទ័ររួចមក ។

    ក្នុងពេលនោះដែរគេសង្កេតឃើញមានវត្តមានរបស់អ្នកសារព័ត៌មាន និង អ្នកគាំទ្រជាច្រើនបានឈររង់ចាំ Kim Soo Hyun យ៉ាងអន្ទះសារនៅទីក្រុង Paju ប្រទេសកូរ៉េខាងត្បូង ។ លើសពីនេះលោក Kim Soo Hyun ត្រូវបានគេចាត់ទុកថា ជាតារាដែលបានបំពេញភារកិច្ចនេះបានយ៉ាងល្អបំផុត ដោយទទួលបានជោគជ័យពីរឿងដ៏មានហានិភ័យមួយក្នុងជួរកងទ័ព ហើយមានតែទាហានប្រហែលជា ០,១ ភាគរយប៉ុណ្ណោះដែលបានឆ្លងផុតពីដំណាក់កាលដ៏គ្រោះថ្នាក់នោះ ។

    ជាពិសេសការវិលត្រឡប់ជាថ្មីនេះដែរបានធ្វើឱ្យរំជួលដល់បេះដូងហ្វេនស្រីៗយ៉ាងខ្លាំងដោយពួកគេពិតជាមានការនឹករម្លឹកដល់តារាកូរ៉ដែលមានស្នាមញញឹមស្រស់ថ្លា និង ខ្ពស់សង្ហារូបនេះយ៉ាងខ្លាំង និងសង្ឃឹមថា ប្រុសសង្ហាររូបនេះ នឹងមានអ្វីដែលជាចំណងដៃពិសេសសម្រាប់ការវិលត្រឡប់មួយនេះជាក់ជាមិនខាន ៕

    ដោយ៖ នីតា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី