រដ្ឋមួយនៅសហរដ្ឋអាមេរិក បានបង្កើតច្បាប់ដំបូងបង្អស់ដែលហាមឃាត់មិនឱ្យលក់បារីអេឡិចត្រូនិច

15066
  • រដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ បានក្លាយជាទីក្រុងដំបូងបង្អស់នៅសហរដ្ឋអាមេរិក ដែលបានចេញច្បាប់ហាមឃាត់ការលក់បារីអេឡិចត្រូនិច និង បន្តរហូតដល់រកឃើញយ៉ាងច្បាស់លាស់ថា វាមិនមានផលប៉ះពាល់ដល់សុខភាព ។

    មន្ត្រីជាច្រើនបានចូលរួមបោះឆ្នោតដើម្បីយល់ព្រម និង ហាមឃាត់ដល់ហាងមួយចំនួនមិនឱ្យលក់ផលិតផលនេះសូម្បីតែហាងលក់តាមបណ្តាញអ៊ីនធើណិតក៏មានការហាមមិនឱ្យលក់ផងដែរ ។ រដ្ឋកាលីហ្វ័រនីញ៉ា គឺជាកន្លែងដែលក្រុមហ៊ុន Juul Labs ជាអ្នកផលិតបារីអេឡិចត្រូនិចដ៏ពេញនិយមបំផុតនៅសហរដ្ឋអាមេរិក ។ ក្រុមហ៊ុនបានឱ្យដឹងថា វិធានការហាមឃាត់នេះនឹងជម្រុញឱ្យប្រជាជនងាកទៅជក់បារីធម្មតាវិញ ដែលវានឹងប៉ះពាល់ខ្លាំងដល់សុខភាព ។ ចៅហ្វាយក្រុងសាន់ហ្វ្រាន់ស៊ីស្កូ លោកស្រី Larson Breed បានឱ្យដឹងថា ការកំណត់ហាមឃាត់នេះនឹងត្រូវការរយៈពេល ១០ ថ្ងៃទៀត ដើម្បីចុះហត្ថលេខា និង ចំណាយពេល ៧ ខែ ដើម្បីចូលជាធរមាន ក្រោយថ្ងៃចុះហត្ថលេខា ៕

    ដោយ៖ សំណាង

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី