
ក្រុមកីឡាករជម្រើសជាតិវាយកូនបាល់កម្ពុជា មានជំនឿចិត្តខ្ពស់ នឹងអាចឡើងទៅក្រុម២ ក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក Davis Cup 2018 នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលនឹងចាប់ផ្តើមពីថ្ងៃទី០២ ដល់ថ្ងៃទី០៧ខែមេសាខាងមុខ។
បច្ចប្បន្នកម្ពុជា កំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី៣ ។ ការប្រកួតនេះ កម្ពុជា ត្រូវឆ្លងកាត់ក្រុមខ្លាំង២គឺ វៀតណាម និងគុយវ៉ែត ។ យ៉ាងណាក្តី ប្រសិនកម្ពុជាស្ថិតក្នុង២ក្រុមទាបជាងគេ នឹងត្រូវធ្លាក់ទៅកម្រិតទី៤វិញ។
Davis Cup មាន៩ប្រទេសចូលរួមរួមមាន វៀតណាម, កម្ពុជា, ហ្សកដានី, គុយវ៉េត, ម៉ាឡេស៊ី, កាតា, អារ៉ាប់ប៊ី សាអូឌីត, ស៊ីរី និង ក្រុមមួយទៀតមកពីតំបន់ប៉ាស៊ីហ្វិច-អូសេអានី ៕
ដោយ៖ Dara Hunii