១ ខែប៉ុណ្ណោះ រថយន្តម៉ូដែល Hyundai Venue តម្លៃក្រោម ១ ម៉ឺនដុល្លារលក់ដាច់ជាង ៣ ម៉ឺនគ្រឿងនៅឥណ្ឌា

8887
  • ជាមួយតួលេខនៃការកុម្ម៉ង់រហូតដល់ ៣៣,០០០ គ្រឿងក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះនៅប្រទេសឥណ្ឌា ដែលបានធ្វើឱ្យរថយន្តរបស់ក្រុមហ៊ុន Hyundai ម៉ូដែល Venue ក្លាយជាគ្រាប់អុកសំខាន់មួយរបស់ក្រុមហ៊ុន Hyundai ក្នុងទីផ្សាររថយន្តដ៏ធំមួយនេះ ។

    រថយន្តដែលមានតម្លៃជាង ៩,៤០០ ដុល្លារដល់ ១៦,១០០ ដុល្លារនេះមានចំណុចទាក់ទាញជាច្រើនដែលអាចឱ្យអតិថិជនឥណ្ឌាដកចិត្តមិនរួច ។ ក្នុងនោះរួមមានការប្រើអំពូលភ្លើងប្រភេទ LED ទាំងមុខក្រោយ , កង់ទំហំ ១៦ អ៊ីញ , មានអេក្រង់អាចភ្ជាប់ជាមួយប្រព័ន្ធប្រតិបត្តិការ Android Auto និង Apple CarPlay , ចង្កូតរថយន្តអាចបញ្ជាច្រើនមុខងារ, មានកន្លែងសាកថ្មទូរសព្ទដោយមិនប្រើប្រាស់ខ្សែ , ដំបូលអេឡិចត្រូនិក និង មុខងារ Cruise Control ជាដើម ។

    សូមបញ្ជាក់ផងដែរថា រថយន្តម៉ូដែល Venue នេះ មានជម្រើសម៉ាស៊ីនចំនួន ៣ ប្រភេទរួមមានចំណុះ ១,០ លីត្រ និង ចំណុះ ១,២ លីត្រ ប្រភេទប្រើសាំង និង ចំណុះ ១,៤ លីត្រ ដែលជាប្រភេទម៉ាស៊ូត អាចផ្ដល់កម្លាំងបានគ្រប់គ្រាន់សម្រាប់ការបើកបរនៅប្រចាំថ្ងៃ ជាពិសេសក្នុងទីក្រុង ៕

    ដោយ៖ ស្រស់

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី